Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមការងារសាប៊ូលីប៉ាយ បន្ត​ចែកសាប៊ូ​ដល់​សាលារៀន​ក្នុងស្រុកចំការលើ និង​ស្រុកស្ទឹងត្រង់

កំពង់ចាម — ក្រុមការងារសាប៊ូលីប៉ាយ នៅថ្ងៃនេះ (២៣ កញ្ញា) បាននាំយកសាប៊ូ ក៏ដូចជា​សម្ភារៈ​ការពារជំងឺកូវីដ១៩ ទៅចែកជូន​សាលា​រៀន​នៅ​ក្នុងស្រុកចំនួន២ នៃខេត្តកំពង់ចាម​ គឺស្រុកចំការលើ និង​ស្រុកស្ទឹងត្រង់។

សូមបញ្ជាក់ថា ដើម្បីជាការចូលរួមចំណែកជួយដល់កិច្ចការងារសង្គម ពិសេសដើម្បីចូលរួមការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា ក្នុងឱកាសបើកដំណើរការគ្រឹះស្ថានសិក្សាសាធារណៈឡើងវិញ ក្រុមហ៊ុនសាប៊ូលីប៉ាយ បានប្រកាសក្នុងការផ្តល់ជូនគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់នូវសាប៊ូលីប៉ាយ សម្រាប់ជូនលោកគ្រូអ្នកគ្រូ សិស្សានុសិស្សបានប្រើប្រាស់។

ដូច្នេះ​គ្រប់គ្រឹះស្ថានសិក្សា​ទាំងអស់ដែលត្រូវការ គ្រឹះស្ថានសិក្សាទាំងនោះ គ្រាន់តែធ្វើការទំនាក់ទំនង​កាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ ឬតាមដេប៉ូសាខារបស់ក្រុមហ៊ុន​តែប៉ុណ្ណោះ៕

Advertisement
Advertisement