Connect with us

Hi, what are you looking for?

ក្នុងស្រុក

បិទខ្ទប់វត្តចំពុះក្អែក រហូតដល់ថ្ងៃ៦ ខែតុលា ក្រោយរកឃើញករណីវិជ្ជមានកូវីដ១៩

រដ្ឋបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃម្សិលមិញ (២៣ កញ្ញា) បានធ្វើការសម្រេចបិទខ្ទប់វត្ត​ចំពុះក្អែក ដែលស្ថិត​នៅ​ខណ្ឌច្បារអំពៅ រហូត​ដល់ថ្ងៃទី៦ ខែតុលា ក្រោយពីគេបានរកឃើញករណីវិជ្ជមានមេរោគកូវីដ១៩​នៅវត្តនោះ។

ជាមួយ​គ្នា​នេះ អាជ្ញាធរក៍បានអំពាវនាវដល់ប្រជាពលរដ្ឋ ជិតឆ្ងាយ ដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២២ និង ២៣ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅសូមរូតរះ ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ដេចតេជោ (THIDA) នៅអាគារកោះពេជ្រ (ក្រោយ​ City Hall) ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល៕

Advertisement
Advertisement