Connect with us

Hi, what are you looking for?

បច្ចេកវិទ្យា

កូនផ្កាយរណបដែលផលិត​ដោយនិស្សិតខ្មែរ ថតបានរូបភាពដ៏ភ្ញាក់ផ្អើល

កាលពីពេលថ្មីៗនេះ ក្រុមសិស្សានុសិស្សដែលមកពីកម្មវិធី E2STEM នៃវិទ្យាល័យព្រះយុគន្ធរបានបង្កើតគំរូកូនផ្កាយរណប (CubeSat) មួយ ដែលបង្ហោះទៅក្នុងស្រទាប់បរិយាកាសទាបនៃផែនដី ដើម្បីប្រមូលទិន្នន័យ ពាក់ព័ន្ធនឹងឧតុនិយមនិងអាកាសធាតុ។ ក្រោយ​កូនផ្កាយរណបនោះធ្លាក់មក​លើផែនដីវិញ គេបានរកឃើញ​នូវ​រូបដ៏​ភ្ញាក់ផ្អើល។

បើតាមហ្វេសប៊ុកឈ្មោះ Sinet Sem បានសរសេរថា “នេះជារូបថតល្អបំផុតសម្រាប់ខ្ញុំក្នុងឆ្នាំនេះ។ រូបនេះត្រូវបានថតដោយគំរូកូនផ្កាយរណបដែលសិស្សសាលា E2STEM យើងបានបង្ហោះនៅថ្ងៃនេះ”។

សូម​បញ្ជាក់ថា កូនផ្កាយរណបនេះបានបង្ហោះចេញ ពីទីតាំងភូមិសាស្រ្តក្រុងសួង ខេត្តត្បូងឃ្មុំ នៅវេលាម៉ោង១២៖០០ថ្ងៃត្រង់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ ហើយចំណាយ ពេល៤ម៉ោង ក្នុងទិសដៅពីកើតទៅលិច។

តាមការរំពឹងទុក កូនផ្កាយរណបនេះ​ នឹងធ្លាក់នៅតំបន់ភូមិសាស្រ្ត​ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឬស្រុកស្រីសន្ធរ ខេត្តកំពង់ចាម​ នៅអំឡុងម៉ោង១៦៖០០។

យ៉ាងណាក៏ដោយ ដូចការរំពឹងមែន កូនផ្កាយរណបនោះ បាន​ធ្លាក់នៅលើទឹកដីស្រុកស្រីសន្ធ ខេត្តកំពង់ចាម ហើយ​ត្រូវ​បានប្រជាពលរដ្ឋ​រើសបាន៕

Advertisement
Advertisement