Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោកឧកញ៉ា ទៀ វិចិត្រ បានបញ្ជូនក្រុមការងារ និងអូប័រពេទ្យរបស់លោក ទៅយកកុមារាម្នាក់នៅក្រុងកោះរ៉ុងសន្លឹម មកសង្គ្រោះនៅមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានក្រុមហ៊ុន ជីធីវីស៉ី ស្ពីតបូត កម្ពុជា (GTVC Speed Boat Cambodia) និងជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ​​បានបញ្ជូនក្រុមការងារសង្គ្រោះក្រុមហ៊ុន GTVC និងអូប័រពេទ្យល្បឿនលឿន ទៅទទួលយកកុមារាអាយុ ៣ឆ្នាំម្នាក់ដែលមានអាការក្ដៅខ្លួនខ្លាំងរហូតបាត់បង់ស្មារតីឈានដល់ការសន្លប់ ដើម្បីបញ្ជូនយកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។

កុមារារងគ្រោះខាងលើមានឈ្មោះ ស៊ន រតនៈបុត្រ ភេទប្រុស អាយុ៣ឆ្នាំ ឪពុកឈ្មោះ ថៃ ស៊ន និងម្តាយឈ្មោះ ហ៊ន ស្រីរត្ន័ ដែលរស់នៅក្នុងភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

កន្លងមកលោកឧកញ៉ា ទៀ វិចិត្រ តែងតែបញ្ជូនអូប័រពេទ្យល្បឿនលឿនរបស់ក្រុមហ៊ុនGTVC របស់លោក ទៅជួយសង្គ្រោះបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាកោះនានា បានទាន់ពេលវេលា បន្ទាប់ពីទទួលបានដំណឹងភ្លាមៗ។

សកម្មភាពទាំងអស់នេះ បានឆ្លុះបញ្ចាំងឱ្យឃើញថា ជាផ្នែកមួយនៃការចូលរួមចំណែកជួយដល់សង្គមជាតិ ក្នុងនាមខ្មែរតែមួយ និងជាការយកចិត្តទុកដាក់ខ្ពស់ ខ្វល់ខ្វាយពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅតាមបណ្ដាកោះនានា៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement