Connect with us

Hi, what are you looking for?

សេដ្ឋកិច្ច

៨​ខែ ឆ្នាំនេះ​! កម្ពុជារកចំណូលបាន ៣២៦​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ

រយៈពេល​៨​ខែ ឆ្នាំ​២០២១​នេះ កម្ពុជា រកចំណូលបាន ៣២៦​លាន​ដុល្លារ ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ​។ នេះ​បើតាម​របាយការណ៍ របស់​អគ្គនាយកដ្ឋាន​កៅស៊ូ ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ។

​របាយការណ៍​បាន​បញ្ជាក់ថា «​ចំណូល​សរុប​ពី​ការនាំចេញ​ជ័រកៅស៊ូ និង​ឈើ​កៅស៊ូ គិត​ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ខែសីហា ឆ្នាំ​២០២១ មាន​ចំនួន​៣២៦ ៣៣៨ ៧២៨.៨៤​ដុល្លារ​»​។​

​ចំពោះ​បរិ​មាណនៃ​ការនាំចេញ​៨​ខែ​ឆ្នាំនេះ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ ចំនួន​១៩៤ ៥២៥​តោន កើនឡើង​ចំនួន​១៤ ៦០៥​តោន ស្មើនឹង​៨% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។ រីឯ​ការនាំចេញ​ឈើ​កៅស៊ូ​វិញ សម្រេចបាន​ចំនួន​៤ ៣៧៩​ម៉ែត្រគូប​។​

​សម្រាប់​តម្លៃ​លក់​ជ័រកៅស៊ូ​មធ្យម ចាប់ពី​ដើមឆ្នាំ​រហូតមកដល់​ខែសីហា ឆ្នាំ​២០២១ ថ្លៃ​១ ៦៧៣​ដុល្លារ ក្នុង​មួយ​តោន បាន​កើនឡើង​ចំនួន​៣៨៦​ដុល្លារ ក្នុង​មួយ​តោន ស្មើនឹង​៣០% ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។​

សូមបញ្ជាក់ថា នៅឆ្នាំ​២០២០ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ជាង ៣៥​ម៉ឺន​តោន ទទួលបាន​ចំណូល​ជាង ៤៨២​លាន​ដុល្លារ​។ ជ័រកៅស៊ូ​កម្ពុជា បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន វៀតណាម ស​ង្ហឹ​បុរី និង​ម៉ាឡេស៊ី​៕​

Advertisement
Advertisement