Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន ៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កាលពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មានការសម្របសម្រួលដោយលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានឃាត់ខ្លួន ជនសង្ស័យ ជាជនជាតិចិនចំនួន ៦នាក់(ស្រី១នាក់) ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចសង្កាត់លេខ២ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។

សមត្ថកិច្ច បានឱ្យដឹងថា ជនសង្ស័យខាងលើ រួមមាន៖

ទី១-ឈ្មោះ YANG KUN ភេទប្រុស អាយុ៣១ឆ្នាំ

ទី២-ឈ្មោះ CHEN YONG ភេទប្រុស អាយុ៣៥ឆ្នាំ

ទី៣-ឈ្មោះ ZHOU HONG ភេទស្រី អាយុ៣៤ឆ្នាំ

ទី៤-ឈ្មោះ FANZHANG WEI ភេទប្រុស អាយុ២៩ឆ្នាំ

ទី៥-ឈ្មោះ HONG JIN HONG ភេទប្រុស អាយុ៤៩ឆ្នាំ

ទី៦-ឈ្មោះ CHAO FENG ភេទប្រុស អាយុ៣២ឆ្នាំ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖

-ថ្នាំញៀន កេតាមីន ទំងន់ ៣៩២,៩៦ ក្រាម

-ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម

-ថ្នាំញៀន WY ២៨៧គ្រាប់

-កញ្ឆាក្រៀម ចំនួន ២កញ្ចប់តូច

-ថ្នាំដបពណ៌មាស ចំនួន ២ដប

-ជញ្ជីងថ្លឹងថ្នាំ ចំនួន ០១គ្រឿង

-រថយន្ត ចំនួន ០២គ្រឿង

-ទូរសព្ទ័ ចំនួន ១០គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងត្រូវបានកម្លាំងជំនាញបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត កំពុងបន្ដការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement