Connect with us

Hi, what are you looking for?

ក្នុងស្រុក

ពិធីប្រកាសមុខ​តំណែង លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី ជាអធិការស្រុក​ព្រៃ​នប់ ជំនួស​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ

ព្រះសីហនុ៖ កាលពី​ព្រឹក​ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​អញ្ជើញ​ជា​អធិបតី ក្នុងពិធីប្រកាសមុខ​តំណែង លោក​វរសេនីយ៍ទោ អ៊ួ​ង វុ​ទ្ធី ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ជំនួស​លោក​វរសេនីយ៍ឯក ហួរ យ៉ៃ ដែល​ត្រូវ​បាន​ផ្ទេរ​ភារកិច្ច​ទៅ​ទទួល​តួនាទី​ជា​ស្នងការ​រង នៃ​ស្នងការដ្នគរបាល​ខេត្តកំពត​វិញ​។

បានឃើញប្រកាសលេខ១៧៧១ ប្រ.ក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ។

នាឱកាសនោះ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ស្រុក​ព្រៃ​នប់ សហការ​ជាមួយ​កម្លាំង​គណ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ស្រុក ធ្វើ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រពល​រដ្ឋ​តាម​ភូមិ ឃុំ​ក្នុងស្រុក ផ្សព្វផ្សាយ​វិធានការ​នានា​ និង​អនុវត្តន៍​ផ្លូវច្បាប់ ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​តាម​ផ្លូវជាតិ បង្ក្រាប​បទល្មើស​គ្រឿងញៀន ឬ​បទល្មើស​ផ្សេង​ទៀត និង​ចូលរួម​គ្រប់​សកម្មភាព​ក្នុង​ការងារ​បង្ការ​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement