Connect with us

Hi, what are you looking for?

ក្នុងស្រុក

ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ផ្លាស់ប្តូរអភិបាលខេត្តចំនួន៧

យោង​តាម​ព្រះរាជក្រឹត្យ​ចំនួន៧ដាច់ដោយ​ឡែកពីគ្នា ដែលឡាយព្រះហត្ថលេខានៅថ្ងៃនេះ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានត្រាស់បង្គាប់ធ្វើ​ការផ្លាស់ប្តូរ​អភិបាល​ខេត្ត​ចំនួន៧ ដោយ​ក្នុងនោះ​រួម​មាន៖

ទី១៖ លោក ម៉ុម សារឿន ត្រូវផ្លាស់ពីអភិបាលខេត្តស្ទឹងត្រែង ទៅជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ

ទី២៖ លោក ស្វាយ សំអ៊ាង ពីអភិបាលខេត្តមណណ្ឌលគិរី ទៅជាអភិបាលខេត្តស្ទឹងត្រែង

ទី៣៖ លោក ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរី

ទី៤៖ លោក ម៉ៅ ធនិន ពីអភិបាលខេត្តពោធិ៍សាត់ ទៅជាអភិបាលខេត្តកំពត

ទី៥៖ លោក ជាវ តាយ ពីអភិបាលខេត្តកំពត ទៅជាអភិបាលខេត្តពោធិ៍សាត់

ទី៦៖ លោក សុខ លូ ពីអភិបាលខេត្តកំពង់ធំ ទៅជាអភិបាលខេត្តបាត់ដំបង

ទី៧៖ លោក ងួន រតនៈ ពីអភិបាលខេត្តបាត់ដំបង ទៅជាអភិបាលខេត្តកំពង់ធំ

ទី៨៖ លោក ញ៉ែម សំអឿន ត្រូវបានតែងតាំងជាអភិបាលខេត្តរតនគិរី៕

Advertisement
Advertisement