Connect with us

Hi, what are you looking for?

ក្នុងស្រុក

ផ្ទុះកូវិដ-១៩ ក្នុងកាស៉ីណូអនឡាញមួយ​នៅក្រុងព្រះសីហនុ បណ្ដាលឲ្យ​បុគ្គលិកស្ត្រីម្នាក់ស្លាប់

មានសេចក្ដីរាយការមកថា ល្បែងអនឡាញរបស់កាស៉ីណូបីជី ជ្រកក្រោមការជួលអគារកាស៉ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ បានផ្ទុះជំងឺកូវិដ-១៩ បណ្ដាលឲ្យ​ស្ត្រីម្នាក់ស្លាប់នៅក្នុងអាគារ ខណៈអ្នកផ្សេងរាប់រយអ្នកទៀតកំពុងស្នាក់នៅក្នុងនោះមិនបានចេញក្រៅរយៈពេល២ឆ្នាំមកហើយ។ មុនមានអ្នកកើតកូវិដ ក្រុមបុគ្គលិកបង្ខំចិត្តតាមអ្នកគ្រប់គ្រងមិនឱ្យចេញក្រៅដូចបង្ខាំង តែដោយចង់បានការងារមានប្រាក់កម្រៃក៏សុខចិត្តតាម។

សេចក្ដីរាយការបន្តថា អ្នកផ្សេងទៀតដែលឆ្លងជំងឺកូវិដ-១៩ កំពុងតម្រូវឱ្យធ្វើចត្តាឡីស័ក្ក និងខ្លះទៀតបង្ខំឱ្យធើ្វការទាំងពួកគកាត់កំពុងភុ័យខ្លាច។

ទាក់ទងករណីនេះលោក ជួន ណារិន ស្នងការខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងខាលើត្រូវបានរដ្ឋបាលសាលាខេត្ត និងមន្ទីរសុខាភិបាល យកធ្វើជាកន្លែងវិធានសុខាភិបាល ក្រោយ​ឃើញផ្ទុះច្រើនពេក។ ហើយចំពោះការលើកឡើងថា មានការឃុំឃាំងលួចលាក់ធ្វើអាជីវកម្មខុសច្បាប់នោះ លោកស្នងការបញ្ជាក់ថា បើតាមលោកក្ដាប់បានច្បាស់លាស់កន្លែងនឹងគឺជាកាសីណូ ហើយបើថាស្របច្បាប់មិនស្រប់ច្បាប់សួរទៅខាងនាយកដ្ឋានគ្រប់គ្រងល្បែងពាណិជ្ជកម្ម។

លោកបញ្ជាក់ថា នៅកំពង់សោមកូវិដ-១៩ កើតឡើងជាង១ឆ្នាំហើយ បើសិនមានបុគ្គលិកធ្វើការនៅនឹងគេមានកន្លែងអាគារស្នាក់នៅផ្សេង ដល់ម៉ោងគេមកធ្វើការនៅកន្លែងនឹង បើឱ្យដើរឆ្វេចឆ្វាចពាក់ព័ន្ធកូវិដអានឹងគេអត់ទទួលទេ អានឹងត្រូវដឹងថា គោលការណ៍វិធានសុខាភិបាល។

លោក យ៉ូវ ខេមរា ប្រធានមន្ទីការងារខេត្តព្រះសីហនុ បានបញ្ជាក់ថា ចំពោះពាក្យថា មានការបង្ខិតបង្ខំនេះគឺពុំមានទេ គឺអ្វីៗផ្អែកលើកិច្ចព្រមព្រៀងគ្នា រយះម៉ោងធ្វើការ8ម៉ោង។ ចំពោះព័ត៍មានថា ការហាមឃាត់មិនអោយចេញក្រៅអស់រយះពេល ជិត2ឆ្នាំនេះ វាជាការពិត ប៉ុន្តែយោងតាមលក្ខខណ្ឌកាងារពួកគាត់ អត់មានរំលោភទៅលើច្បាប់ការងារនោះទេ ដោយពេលវេលាកាងារគឺត្រឹមត្រូវ គឺមួយថ្ងៃ8ម៉ោង ហើយការដែលធ្វើការផង ស្នាក់នៅនឹងកន្លែងផង គឺជាការស្ម័គ្រចិត្ត​របស់ពួកគាត់។

ដោយឡែក លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា បើមានករណីនេះ ជនរងគ្រោះអាចប្តឹងមកសមត្ថកិច្ចបាន។ចំបោះទីតាំងនោះមានសេវាទូរស័ព្ទ មានប្រព័ន្ឋអិនធើណែត ហេតុអ្វីមិនប្តឹងទើបមកជ្រួលច្របល់នៅថ្ងៃនេះ។ដូចនេះរឿងនេះទុកអោយសមត្ថកិច្ចជាធ្វើការស្រាវជ្រាវ៕

Advertisement
Advertisement