Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម ជាម ហ៊ីម និងឯកឧត្តម គួច ចំរើន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ

ព្រះសីហនុ៖ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ប្រធានមន្ទីរពេទ្យ និងមណ្ឌលសុខភាព នៅទូទាំងខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២១។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណមន្ត្រីរាជការរបស់យើង ដែលបានរួមគ្នាធ្វើការងារបានល្អប្រសើរប្រកបដោយប្រសិទ្ធិភាពខ្ពស់ ក្នុងបរិបទកូវីដ-១៩ ក្នុងខេត្តព្រះសីហនុនេះ។ ជាពិសេសមន្ត្រីសុខាភិបាលបានបំពេញការងារយ៉ាងផុលផុសក្នុងការពិនិត្យព្យាបាលជំងឺកូវីដ-១៩ ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយសាងសង់មន្ទីរពិសោធន៍វិជ្ជសាស្ត្រដើម្បីវិភាគសំណាកមេរោគកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ សាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ និងអគារព្យាបាលជំងឺកូវីដ-១៩ សម្រាប់ពិរុទ្ធជន និងជនត្រូវចោទ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ យើងក៏បានរៀបចំតម្លើងម៉ាស៊ីនផលិតអុកស៊ីសែនដោយខ្លួនឯង ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺដែលត្រូវសង្រ្គោះបន្ទាន់ ជាពិសេសការព្យាបាលអ្នកជំងឺកូវីដ-១៩ ផងដែរ។

ជាមួយគ្នានោះ រដ្ឋបាលខេត្ត ក៏បានឧបត្ថម្ភថវិកាជូនសមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា មន្ត្រីសុខាភិបាលសរុបចំនួន ៧៩៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ៥០ម៉ឺនរៀល និងទឹកក្រូច ០១កេស៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement