Connect with us

Hi, what are you looking for?

ក្នុងស្រុក

បើកអាជីវកម្មលក់ដូរនៅផ្សារវាលរេញឡើងវិញ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះតទៅ

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីសម្រេច ស្តីពី ការបើកឱ្យដំណើរការអាជីវកម្មលក់ដូរឡើងវិញ នៅក្នុងផ្សារវាលរេញ ស្ថិតនៅឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ នេះតទៅ។

ក្រោយពេលបើកដំណើរការផ្សារវាលរេញ រដ្ឋបាលខេត្តព្រះសីហនុ ក៏បានកំណត់ឱ្យ អ្នកគ្រប់គ្រងផ្សារ និងអាជីវករ ទាំងអស់នៅក្នុងផ្សារវាលរេញ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការដូចខាងក្រោម ៖

– រៀបចំច្រកចេញ-ចូលឱ្យបានធំទូលាយ ដោយមានរៀបចំដាក់ខ្សែសុវត្ថិភាព និងរៀបចំម៉ាស៊ីនវាស់កម្តៅ និងម៉ាស៊ីនបាញ់អាល់កុលនៅច្រកចេញ-ចូលផ្សារឱ្យបានត្រឹមត្រូវ និងល្អប្រសើរ

– រៀបចំតូបលក់ដូរនីមួយៗ ដោយរក្សាឱ្យបាននូវគម្លាតរវាងអាជីវករ និងអតិថិជន (យ៉ាងតិច ១,៥០ម៉ែត្រពីគ្នា)

– រៀបចំចងបដា ស្តីពីវិធានសុខាភិបាលដើម្បីអប់រំណែនាំដល់អាជីវករ និងអតិថិជននៅក្នុងបរិវេណផ្សារ

– រៀបចំការផ្សព្វផ្សាយជូនបងប្អូនអាជីវករ និងអតិថិជនឱ្យបានយល់ដឹងជ្រួតជ្រាបបន្ថែមអំពីវិធីបង្ការជំងឺឆ្លងកូវីដ-១៩ តាមរយៈសារសំឡេង និងរូបភាព

– អាជីវករលក់ដូរ និងអតិថិជនដែលចូលទិញទំនិញក្នុងផ្សារត្រូវពាក់ម៉ាសជាដាច់ខាត

– អនុវត្តឱ្យបានម៉ឺងម៉ាត់តាមវិធានការ « ៣ការពារ និង៣កុំ » របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្លួន

– អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារសេចក្តីណែនាំលេខ ០១៥/២១សណន ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុ ស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement