Connect with us

Hi, what are you looking for?

ក្នុងស្រុក

កំឡុងឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ រាជរដ្ឋាភិបាលអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាល

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ប្រមុខរាជរដ្ឋាភិបាល​បានចេញសារាចរមួយស្តីពី​ «ការពង្រឹងវិធានការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សារាចរនេះ បានរំលេចខ្លឹមសារថា កន្លងទៅនេះរាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយរក្សាការឈប់សម្រាកចំនួន ៣ថ្ងៃ សម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ដដែល។

ក្នុងអំឡុងពេល ឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកម្សាន្តនៅតាមរមដោយដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យ នៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេស មេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស។

ដូច្នេះដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចសេចក្តីប្រកាសខាងក្រោម៖

១) ក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ៣ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទីប្រាំ៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានីខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវ៖

-យកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេសវិធានការ បីការពារ បីកុំ ព្រមទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្ដុំមនុស្សដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ១៩។

-រឹតបណ្តឹងការអនុវត្តវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមាសម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ដែលត្រូវបានដាក់ចេញដោយក្រសួងទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ជាអាទិ៍រមណីយដ្ឋាន ភោជនីយដ្ឋាន អាហារដ្ឋានទេសចរណ៍។

យកការទទួលខុសត្រូវខ្ពស់ប្រកបដោយស្មារតីបុរេសកម្មក្នុងការអប់រំណែនាំ ក៏ដូចជាការដាក់ចេញនូវវិធានការចាំបាច់នានាបន្ថែមទៀតទៅតាមស្ថានភាពវិវឌ្ឍជាក់ស្ដែងនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ក្នុងភូមិសាស្ត្រនៃដែនសមត្ថកិច្ចរបស់ខ្លួន សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

២) ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់ ក្រសួងស្ថាប័ន និងវិស័យឯកជន ជាពិសេសបណ្ដារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មដែលមានកម្មករនិយោជិត និងបុគ្គលិកបម្រើការងារច្រើន រួមទាំងគ្រឹះស្ថានសិក្សានានាត្រូវបានលើកទឹកចិត្តឱ្យធ្វើតេស្តរហ័សចំពោះមន្ត្រីរាជការ កម្មករនិយោជិត និងបុគ្គលិក និងបុគ្គលិកអប់រំ ដើម្បីធានាសុវត្ថិភាពក៏ដូចជាទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅតាមក្រសួងស្ថាប័ន គ្រឹះស្ថានសិក្សា និងបណ្តារោងចក្រ សហគ្រាស និងទីតាំងអាជីវកម្មនានា។

៣) ជាមួយគ្នានេះប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្ននៅក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុវត្ថិភាពផ្នែកសុខាភិបាលពិសេសវិធានការបីកុំបីការពារ ព្រមទាំងត្រូវគោរពវិធានការ រដ្ឋបាលនិងវិធានការច្បាប់ដើម្បីការពារសុវត្ថិភាពផ្ទាល់ខ្លួននិងក្រុមគ្រួសារពីការឆ្លងមេរោគកូវីដ១៩៕

Advertisement
Advertisement