Connect with us

Hi, what are you looking for?

ក្នុងស្រុក

គណៈរដ្ឋមន្រ្តីនឹង​បើក​កិច្ច​ប្រជុំតាមរយៈប្រព័ន្ធវីដេអូ នៅថ្ងៃសុក្រនេះ

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលកន្លងមក

ភ្នំពេញ — លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី០៨ ខែតុលា ឆ្នាំ ២០២១ ខាងមុខ គណៈរដ្ឋមន្រ្តី នឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រព័ន្ធវីដេអូ។

កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលកន្លងមក

កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តីនៅថ្ងៃសុក្រ​ខាងមុខនេះ នឹងពិភាក្សា របៀប វារៈមួយ​ចំនួន ក្នុងនោះរួមមាន៖

១- សេចក្តីព្រាងច្បាប់ស្តីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន។

២- សេចក្តីព្រាងកម្មវិធីវិនិយោគសាធារណៈ៣ឆ្នាំរំកិល ២០២២-២០២៤។

៣- បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាង ច្បាប់ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងបន្ថែមទៅលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិទាក់ ទងទៅនឹងការកាត់សេចក្តីនៅក្រោមច្បាប់កម្ពុជានូវឧក្រិដ្ឋកម្មដែលប្រព្រឹតឡើងនៅក្នុងរយៈកាលនៃកម្ពុជាប្រជាធិប តេយ្យ ស្តីពីការរៀបចំក្នុងពេលអន្តរកាល និងការបញ្ចប់ការងាររបស់អង្គជំនុំជម្រះវិសាមញ្ញ៕

Advertisement
Advertisement