Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេច ហ៊ុន សែន ចង់​ឲ្យ​មានការធ្វើច្បាប់កំណត់ថ្នាក់ដឹកនាំជាតិ ត្រូវមានសញ្ជាតិតែមួយ

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា តាមរយៈ​បណ្តាញ​សង្គមកាលពីថ្ងៃម្សិលមិញនេះ (៦ តុលា) បានបង្ហាញ​បំណងចង់ឲ្យ​មានការធ្វើច្បាប់សម្រាប់ថ្នាក់ដឹកនាំជាតិ គួរ​តែមាន​សញ្ជាតិ​ខ្មែរតែមួយ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា

សម្តេចបានសរសេរថា «ដើម្បីបង្ហាញនូវការស្មោះត្រង់ចំពោះជាតិនិងបញ្ចៀសនូវការជ្រៀតជ្រែកពីបរទេស ថ្នាក់ដឹកនាំជាតិដែលកាន់តួនាទីជាប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសញ្ជាតិខ្មែរតែមួយ»។

ចំពោះបំណងមួយនេះ សម្តេចបានបញ្ជាក់ថា បានប្រគល់ការងារជូន រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សិក្សារៀបចំធ្វើសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ ឬសេចក្តីព្រាងច្បាប់អង្គការដែលចេញពីរាជរដ្ឋាភិបាល ឬជាសេចក្តីស្នើច្បាប់ដែលចេញពីព្រឹទ្ធសភា និងរដ្ឋសភា។

«បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបាន បិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិ ពីរដែលប៉ុនប៉ងកាន់តំណែងកំពូលនេះពិសេសតំណែងនាយករដ្ឋមន្ត្រីព្រោះថា វិសោធនកម្មរដ្ឋធម្មនុញ្ញក្តីឬច្បាប់អង្គការក្តីត្រូវការសម្លេង២ភាគ៣ទើបអាចអនុម័តបាន»៕

Advertisement
Advertisement