Connect with us

Hi, what are you looking for?

ក្នុងស្រុក

ភ្លើងឆេះផ្ទះ នៅក្រុងកោះរ៉ុង បណ្តាលឲ្យស្ត្រីម្នាក់បានរងរបួស

ព្រះសីហនុ៖ នៅវេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី៧ ខែតុលា​ ឆ្នាំ​២០២១​ មានអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ករណីឆេះនេះ បណ្តាលមកពីផ្ទុះធុងហ្គាស ចេញពីផ្ទះលោក ហាប់​ សៀកលី​ ជួលទៅអោយលោក​ ប៊ុន​ ថន​ លក់បាយ។ ហើយបានឆេះរាលដាលដល់ផ្ទះ ៣ល្វែងទៀត (សរុប៤ល្វែង​) មានដូចជា៖

-ផ្ទះរបស់ ហាប់​ សៀកលី​ ត្រូវបានឆេះអស់២ល្វែង​ ដោយ ១ល្វែងឆេះទាំងស្រុង​ និង១ល្វែងទៀត​ ឆេះអស់១០ភាគរយ​ (ត្រង់ដំបូលផ្ទះ) ដែលមានទំហំ​ ៥​ x២០​ ម៉ែត្រ​ សាងសង់ដោយ​ ដេីមឬស្សី​ ដំបូលប្រកស័ង្កសី និង​ ស៊ីប្រូ

-ផ្ទះរបស់​ ឃួន​ កា​ ត្រូវបានឆេះ ២ល្វែង​ ដោយ ១ល្វែងឆេះអស់៦០​ ភាគរយ​ ផ្នែកខាងជាន់លេី និង១ល្វែងទៀត​ ឆេះអស់១០ភាគរយ​ ដែលមានទំហំ​ ៥​ x២០​ ម៉ែត្រសាងសង់អំពីឈេី​ ដំបូលប្រកស័ង្កសី និង​ ១ល្វែងទៀតប្រកស៊ីប្រូ​ ផលបះពាល់អស់១០​ ភាគរយ(ត្រង់ដំបូលផ្ទះ)​។

ពាក់ព័ន្ធករណីនេះ បានបណ្ដាលអោយស្ត្រីម្នាក់ឈ្មោះ​ ទៅ បឿន ភេទស្រី អាយុ៣៤ឆ្នាំ រងរបួសមួយជំហៀងខ្លួន ដោយសាររលាកភ្លេីង ហើយកំពុងសម្រាកព្យាបាលនៅផ្ទះ។

បច្ចុប្បន្ន ផ្ទះទាំងនោះ ត្រូវបានកម្លាំងប៉ុស្ត៍សហការណ៍ជាមួយកម្លាំងអធិការ​ និងអាជ្ញាធរពាក់ព័ន្ធ បានពន្លត់ដោយជោគជ័យហើយ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement