Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុ ចុះត្រួតពិនិត្យអគ្គិភ័យនៅកោះរ៉ុង

_

កាលពីថ្ងៃព្រហស្បតិ៍ (៧ ខែតុលា) ម្សិលមិញ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន០៣គ្រួសារ ដែលរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះ ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

_

ក្នុងឱកាសនោះ លោក គួច ចំរើន​ បានសម្តែងការសោកស្តាយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះបាត់បង់ទ្រព្យសម្បត្តិដោយសារគ្រោះអគ្គីភ័យនេះ។ ជាមួយគ្នានេះដែរ លោកក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើការខិតខំរបស់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋដែលបានជួយអន្តរាគមន៍ពន្លត់ភ្លើងបានទាន់ពេលវេលា មិនបណ្តាលឱ្យឆេះរាលដាលទៅលំនៅដ្ឋានបងប្អូនប្រជាពលរដ្ឋដ៏ទៃទៀតកាន់តែច្រើនជាងនេះ។

ជាមួយ​គ្នា​នេះដែរ លោក​អភិបាលខេត្ត ក៏បានផ្តល់អនុសាសន៍ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារគ្រោះអគ្គិភ័យ ដោយ​ក្នុងនោះ​មានដូចជា បងប្អូនប្រជាពលរដ្ឋត្រូវម្ចាស់ការលើខ្លួនឯង និងត្រូវចេះសហការជួយគ្នាទៅវិញទៅមក (ចំពោះមុខយើងមិនអាចបញ្ជូនរថយន្តពន្លត់អគ្គីភ័យពីលើគោកមកតំបន់កោះបានទាន់ពេលវេលានោះទេ ណាមួយយើងមិនទាន់មានប្រព័ន្ធគមនាគមន៍គ្រប់គ្រាន់), ត្រៀមប្រព័ន្ធបណ្តាញទឹកដើម្បីអន្តរាគមន៍ជាក់ស្តែង និងគ្រប់ផ្ទះត្រូវមានបំពង់ពន្លត់អគ្គីភ័យ។

ទន្ទឹមនេះ ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋានដែលសង់ជាប់ៗគ្នា នៅតាមបណ្តោយឆ្នេរកោះតូចនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត៕

Advertisement
Advertisement