Connect with us

Hi, what are you looking for?

អន្តរជាតិ

សហរដ្ឋអាមេរិកនឹងចាប់ផ្ដើមបើកទទួលអ្នកដំណើរបរទេស ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ទទួលស្គាល់ដោយ WHO ចាប់ពីខែវិច្ឆិកា

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) បាននិយាយថា អាមេរិក នឹងដកការរឹតបន្តឹងលើអ្នកដំណើរតាមយន្តហោះ លើអ្នកទេសចរណ៍អន្ដរជាតិ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអនុញ្ញាតដោយនិយតករអាមេរិក ឬអង្គការសុខភាពពិភពលោកចាប់ពីខែវិច្ឆិកាខាងមុខ។

អ្នកនាំពាក្យ CDC បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃសុក្រថា «វ៉ាក់សាំងចំនួន ៦ ដែលត្រូវបានអនុញ្ញាតដោយ FDA អនុញ្ញាត ឬ អនុម័ត និង ចុះបញ្ជីសម្រាប់ការប្រើប្រាស់ក្នុងគ្រាអាសន្ន ដោយអង្គការសុខភាពពិភពលោក នឹងអាចបំពេញតាមលក្ខណៈវិនិច្ឆ័យសម្រាប់ការធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន»។

CDC ក៏បាននិយាយដែរថា «ដើម្បីជួយពួកគេក្នុងការរៀបចំប្រព័ន្ធ យើងបានជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍នៅដើមសប្តាហ៍នេះ» អំពីវ៉ាក់សាំងដែលនឹងត្រូវទទួលការអនុញ្ញាតឱ្យចូលមកបាន។

CDC បានបន្ថែមថា ខ្លួននឹងចេញសេចក្តីណែនាំ និងព័ត៌មានបន្ថែមទៀត នៅពេលដែលតម្រូវការធ្វើដំណើរត្រូវសម្រេចរួច៕

Advertisement
Advertisement