Connect with us

Hi, what are you looking for?

ក្នុងស្រុក

រថយន្តបុកបន្ដកន្ទុយគ្នា ៣គ្រឿង នៅឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ស្លាប់អ្នកបើកបរម្នាក់

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ច​បាន​ឲ្យដឹងថា កាលពីម៉ោង៤ និង​៣០នាតីទាបភ្លឺ ថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១ មានករណីរថយន្ត​បុករថយន្ត នៅលើផ្លូវជាតិលេខ៤ ចន្លោះគ.ម ៨២-៨៣ ភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយ​បណ្តាល​ឲ្យ​អ្នកបើករថយន្តម្នាក់ស្លាប់។

រឿងរ៉ាវដែលបណ្តាល​ឲ្យ​កើត​មានគ្រោះថ្នាក់នេះ ដំបូង​ឡើយ​មាន រថយន្តមួយគ្រឿងម៉ាក STERLING ក្បាលពណ៏ស ស្លាកលេខ ភ្នំពេញ 3D-0716 សណ្តោងរឺម៉កមានស្លាកលេខភ្នំពេញ 4A-8954 អ្នកបើកបរមិនស្គាល់ឈ្មោះនិងអត្ដសញ្ញាណ បើកបរមកពីទិសខាងលិចទៅទិសខាងកើត លុះមកដល់ចំណុចខាងលើបានរេចង្កូតទៅផ្នែកខាងឆ្វេងដៃចូលទៅគន្លងផ្លូវនៃចំណែករថយន្ដ រួចបុករថយន្តមួយគ្រឿងម៉ាកFREIGHTNER ស្លាកលេខភ្នំពេញ 3A-1278 សណ្តោងរឺម៉កមានស្លាកលេខព្រះសីហនុ 4A-1651 (រថយន្តដឹកថ្ម )បើកបរដោយឈ្មោះ ញ៉ាញ់ សារិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិកុមារពេទ្យ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ស្លាប់)ដែលបើកបរបញ្រា្ចសទិសគ្នា។ ស្របពេលនោះមានរថយន្តមួយគ្រឿងទៀតម៉ាក HUNGHE ក្បាលពណ៏ស ស្លាកលេខភ្នំពេញ ក-4823 ភព3 សណ្តោងរឺម៉កប្រេង ស្លាកលេខភ្នំពេញ 4A-7879បើក មកពីទិសខាងកើតទៅលិចបានជ្រុលទៅបុករថយន្តដែលកំពុងជួបគ្រោះថ្នាក់។

ហេតុការណ៍ខាងលើនេះ រថយន្ដដែលសណ្ដោងកុងទែនឺក្រឡាប់ដាច់ទូរកុងទែនឺធ្លាក់មកប៉ះជាមួយនិងរថយន្តដឹកថ្ម រីឯរថយន្ដដឹកប្រេងបុកពីក្រោយរថយន្ដដឹកថ្ម បណ្ដាលឱ្យគៀបជាប់សពបុរសម្នាក់នៅក្នុងឡាន។

យ៉ាងណាក៏ដោយ នគរបាលបានស្ទួចយករថយន្តទាំងនោះ​ទៅរក្សារទុកបណ្ដោះអាសន្ននៅអធិការដ្ឋានស្រុកភ្នំស្រួច ដើម្បីចាត់ការកសាងសំណុំរឿងតាមនិតិវិធី៕

Advertisement
Advertisement