Connect with us

Hi, what are you looking for?

កីឡា

សម្ដេច ហ៊ុន សែន អបអរសាទរក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក្រោយ​ឈ្នះក្រុមកីឡាករកោះហ្គាំរបស់អាមេរិក

សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ បានង្ហោះ​សារ​អបអរសាទរដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទទួលបានជ័យជម្នះលើក្រុមកីឡាករកោះហ្គាំ (Guam) របស់សហរដ្ឋអាមេរិក ដោយលទ្ធផល ១-០ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ (AFC Asian Cup China 2023) នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន។

សូមជម្រាបថា ការប្រកួតវគ្គជម្រុះ (Play-Off) រវាងក្រុមជម្រើសជាតិកម្ពុជា និងកោះហ្គាំនេះ គឺដើម្បីប្រជែងកៅអីវគ្គចែកពូលជុំទី៣ នៃការប្រកួតជើងឯកទ្វីបអាស៊ី ឆ្នាំ២០២៣ ដែលនឹងធ្វើឡើងនៅប្រទេសចិន (AFC Asian Cup China 2023)៕

Advertisement
Advertisement