Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមប្រឹក្សាធម្មនុញ្ញបើកកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងច្បាប់ ស្ដីពីការកំណត់សញ្ជាតិសម្រាប់មេដឹកនាំកំពូល

ឯកឧត្តម អ៊ឹម ឈុនលឹម អំឡុងដឹកនាំកិច្ចប្រជុំពេញអង្គកាលពីព្រឹកមិញ

ភ្នំពេញ — ក្រុមប្រឹក្សាធម្មនុញ្ញ នាព្រឹកថ្ងៃទី១១ តុលា នេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញស្ដីពីការកំណត់ “សញ្ជាតិខ្មែរតែមួយ”សម្រាប់មេដឹកនាំស្ថាប័នកំពូលៗ របស់ជាតិ ប្រយោជន៍ដើម្បីដាក់ថ្វាយជូនព្រះមហាក្សត្រ ។

ឯកឧត្តម អ៊ឹម ឈុនលឹម អំឡុងដឹកនាំកិច្ចប្រជុំពេញអង្គកាលពីព្រឹកមិញ

កិច្ចប្រជុំដែលដឹកនាំដោយ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនេះ បានលើកយកមកពិភាក្សាដេញដោលនូវសេចក្ដីព្រាងច្បាប់រដ្ឋធម្មនុញ្ញ ស្ដីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា ១០៦ ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មី នៃរដ្ឋ ធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤នៃច្បាប់រដ្ឋធម្មនុញ្ញ ស្តីពីការកំណត់ «សញ្ជាតិខ្មែរតែមួយ» សម្រាប់មេដឹកនាំស្ថាប័នកំពូលចំនួន៤ របស់ប្រទេសកម្ពុជា រួមមាន ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រី ដើម្បីធានានូវដំណើរការជាប្រក្រតី នៃស្ថាប័នជាតិ។

កិច្ចប្រជុំបានធ្វើឡើងបន្ទាប់ពីគណៈរដ្ឋមន្ត្រីបានធ្វើការពិភាក្សាសម្រេចលើសេចក្ដីព្រាងច្បាប់ស្ដីពីការកំណត់ “សញ្ជាតិខ្មែរតែមួយ”នេះ កាលពីថ្ងៃសុក្រទី ០៨តុលា ឆ្នាំ២០២១ ៕

ដោយ: នេត្រ ភារម្យ

Advertisement
Advertisement