Connect with us

Hi, what are you looking for?

ក្នុងស្រុក

អភិបាលខេត្តព្រះសីហនុចូលរួមពិធីបុណ្យសពជនរងគ្រោះដែលលង់ទឹក

លោក គួច ចំរើន និងក្រុមការងារអំឡុងចូលរួមពិធីបុណ្យ សពកាលពីចុងសប្ដាហ៍កន្លងទៅ

ព្រះសីហនុ — អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន កាលពីចុងសប្ដាហ៍កន្លងទៅបានដឹកនាំក្រុមការងារទៅចូលរួមពិធីបុណ្យសពជនរងគ្រោះដែលបានបាត់បង់ជីវិតដោយសារលង់ទឹក ។ ពិធីនេះប្រព្រឹត្តទៅនៅក្នុងភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក គួច ចំរើន និងក្រុមការងារអំឡុងចូលរួមពិធីបុណ្យ សពកាលពីចុងសប្ដាហ៍កន្លងទៅ

គួរ​រំលឹកថា ជនរងគ្រោះវ័យក្មេង៤នាក់ក្នុងចំណោម៥នាក់ បានបាត់បង់ជីវិតកាលពីរសៀលថ្ងៃទី០៧ខែតុលាឆ្នាំ២០២១ គ្រាដែលពួកគេចុះហែលទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

លោក គួច ចំរើន បានថ្លែងផ្ដល់កម្លាំងចិត្តដល់ក្រុមគ្រួសារសពក្នុងឱកាសនោះថា “យើងពិតជាមានការសោកស្តាយជាពន់ពេក តែយើងមិនអាចជួយជីវិតមនុស្សឱ្យត្រឡប់មកវិញបានទេ សូមបងប្អូនតាំងចិត្តតាំងអារម្មណ៍ឱ្យបាននឹងន ដើម្បីបន្តការស់នៅមើលថែទាំក្រុមគ្រួសារបន្តទៀត” ។

ជាមួយគ្នាក្រុមការងារក៏បាននាំយកថវិកា និងគ្រឿងឧបភោគបរិភោគ ដែលឧបត្ថម្ភដោយសាខាកាកបាទក្រហមកម្ពុជាប្រចាំខេត្តព្រះសីហនុជូនដល់គ្រួសារសពនីមួយៗផងដែរ ដែលមានដូចជា អង្ករ ៥០គីឡូក្រាម ទឹកក្រូច ៥កេស ទឹកសុទ្ធ ៥កេស មី ២កេស ទឹកត្រី ២យួរ ត្រីខ ២យួរ ទឹកស៊ីអីវ ២យួរ ម៉ាស ២ប្រអប់ និងថវិកា២លានរៀល៕

ដោយ : ភី ទីណា

 

Advertisement
Advertisement