Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់ សាប៊ូ និងម៉ាស់ ដល់មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគីរី

មណ្ឌលគិរី — កាលពីរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២១ ក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ មួយចំនួន ប្រគល់ជូនមន្ទីរអប់រំខេត្តមណ្ឌលគីរីសម្រាប់ប្រើប្រាស់ និងចែកបន្តដល់ វិទ្យាល័យ អនុវិទ្យាល័យនៅក្នុងខេត្តដែលកំពុងបើកដំណើរការឡើងវិញ ដោយអនុវត្ត នូវវិធានការ SOP ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

ក្នុងឱកាសនោះ លោក សឹម សង្វាត ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តមណ្ឌលគីរី បានមានប្រសាសន៍ថា អំណោយ របស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺជាអំណោយ ដ៏ មាន សារៈសំខាន់ ចំពេលសាលារៀន បានបើកឡើងវិញ ដែលត្រូវចាំបាច់នូវការសម្ភារៈទាំងនេះដើម្បីប្រើប្រាស់នៅក្នុងសាលា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងអនុវត្តន៍ នៅវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និងជាពិសេសមសម្រាប់ប្អូនៗសិស្សតូចៗលាងសំអាតតដៃនិងសាប៊ូទាំងនេះដើម្បីកាពារនៅជំងឺផ្សេងៗ។

Advertisement
Advertisement