Connect with us

Hi, what are you looking for?

ក្នុងស្រុក

អុំទូកឆ្នាំនេះត្រូវផ្អាកម្តងទៀត ដោយ​សារ​តែវិបត្តិកូវីដ១៩

ពិធីបុណ្យអុំទូកឆ្នាំ២០២១នេះត្រូវផ្អាកម្តងទៀត

បាត់ដំបង — បើតាម​ការ​លើក​ឡើងរបស់​សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុង​ឱកាស​នៃពិធីតែងតាំងអភិបាលខេត្ត​បាត់ដំបងថ្មី កាលពីថ្ងៃម្សិលមិញ (១១ តុលា) ថា រាជរដ្ឋាភិបាល សម្រេចមិនរៀបចំពិធីបុណ្យអុំទូកឡើយនៅឆ្នាំ២០២១នេះ ដោយសារតែបញ្ហារាលដាលនៃជំងឺត្បាតកូវីដ-១៩។

ពិធីបុណ្យអុំទូកឆ្នាំ២០២១នេះត្រូវផ្អាកម្តងទៀត

សម្តេចមានប្រសាសន៍ថា នៅឆ្នាំ២០២១នេះ ក៏ដូចឆ្នាំមុនៗដែរ គឺមិនរៀបចំពិធីបុណ្យអុំទូកឡើយ ដោយសារបញ្ហារាលដាលកូវីដ-១៩។ ទន្ទឹមនោះ សម្តេច ក៏បានជម្រាបដល់ ប្រជាពលរដ្ឋគ្រប់រូប ត្រូវរៀនរស់នៅតាមបែបថ្មី ជាមួយនឹងកូវីដ-១៩ ពិសេសតាមការណែនាំរបស់រដ្ឋាភិបាលនិងក្រសួងសុខាភិបាល។

Advertisement
Advertisement