Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាជ្ញាធរខេត្តព្រះសីហនុចេញមុខរ៉ាប់រងថ្លៃព្យាបាលបុរសដែលពស់ចឹក និងដុះសាច់ក្នុងពោះ

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តផ្ដល់ថវិកាឧបត្ថម្ភដល់ជនរងគ្រោះ

ខេត្តព្រះសីហនុ : អភិបាលខេត្តព្រះសីហនុលោក គួចចំរើន កាលពីថ្ងៃទី ១១ តុលា បានចាត់តាំងក្រុមការងារចុះទៅដល់ផ្ទះបុរសដែលរងគ្រោះដោយពស់ចឹក និងដុះសាច់ក្នុងពោះ ដោយបញ្ជូនមកកាន់មន្ទីរពេទ្យបង្អែកខេត្ត ហើយធានារ៉ាប់រងចំពោះការចំណាយផ្សេងៗ ។

លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តផ្ដល់ថវិកាឧបត្ថម្ភដល់ជនរងគ្រោះ

ជនរងគ្រោះឈ្មោះ រឿន ហឿន អាយុ២៧ឆ្នាំ រស់នៅភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវពស់ចឹករយៈពេល៤ខែមកហើយ និងមានជំងឺដុះដុំសាច់ក្នុងពោះ ត្រូវការវះកាត់បន្ទាន់ ។

តាមសេចក្ដីរាយការណ៍ថា ស្នាមរបួសពស់ចឹករបស់គាត់បានជាសះហើយ បន្ទាប់ពីព្យាបាលនៅពេទ្យស្រុកស្រែអំបិលអស់រយៈពេល៣ខែ និងបន្តព្យាបាលជាមួយគ្រូខ្មែរ ។ ប៉ុន្តែបញ្ហាសំខាន់នៅពេលនេះគឺ ក្រោយពិនិត្យអេកូរកឃើញមានដុំក្នុងពោះ និង ពោះប៉ោងតឹង ហើយក្រុមគ្រូពេទ្យត្រៀមបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យឯរាជធានីភ្នំពេញបន្តទៀត ។

នៅក្នុងឱកាសនោះលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តជាមួយការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់លោក គួច ចំរើន លោកស្រីក៏បានផ្ដល់នូវ ផ្លែឈើមួយកន្ត្រក ទឹកដោះគោឆៅ ០២ឡូ និងថវិកា ១លានរៀលដែលឧបត្ថម្ភដោយលោកអភិបាលខេត្តដល់ជនរងគ្រោះ ដើម្បីជួយសម្រួលដល់ការចំណាយផ្សេងៗផងដែរ៕ ដោយ : លោកស្រី ប៊ិន សារឹម

Advertisement
Advertisement