Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ម៉ៅ ធនិន ទៅដល់ខេត្តកំពតហើយ ដើម្បីត្រៀមប្រកាសតំណែងជាអភិបាលថ្ងៃស្អែក

លោក ម៉ៅ ធនិន ក្នុងពិធីសែនព្រេនកាលពីល្ងាចមិញ

កំពត : អតីតអភិបាលខេត្តពោធិ៍សាត់ដ៏មានសំនួន វោហារ លោក ម៉ៅ ធនិន នារសៀលថ្ងៃទី១២ តុលា នេះ បានទៅដល់ខេត្តកំពតហើយ ដើម្បីត្រៀមប្រកាសតំណែងជាអភិបាលខេត្តកំពតនៅថ្ងៃស្អែកទី១៣ តុលា ឆ្នាំ ២០២១ ។

លោក ម៉ៅ ធនិន ក្នុងពិធីសែនព្រេនកាលពីល្ងាចមិញ

ជាមួយការទៅដល់នេះលោក និងសហការីក៏បានអញ្ជើញទៅអុជធូប បួងសួង សុំសេចក្តីសុខចម្រើន នៅកន្លែងលោកយាយម៉ៅ និងលោកតាទ្វារផងដែរ ។

សូមបញ្ជាក់ថា លោក ម៉ៅ ធនិន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពតដោយព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១ ខណៈដែលលោក ជាវ តាយ អភិបាលខេត្តកំពតចាស់ត្រូវបានផ្ទេរភារកិច្ចទៅជាអភិបាលខេត្តពោធិ៍សាត់វិញ ៕ ដោយ : យឿន សុខនឿន

Advertisement
Advertisement