Connect with us

Hi, what are you looking for?

ក្នុងស្រុក

កម្ពុជា​ទទួល​រង​ឥទ្ធិពល​ពីព្យុះកុំប៉ាស៊ូ នឹងធ្វើ​ឲ្យ​មានភ្លៀងធ្លាក់ស្ទើរ​ពាសពេញផ្ទៃប្រទេស

បើតាមការប្រកាស​របស់ក្រសួងធនធានទឹក និង​ឧតុនិយម បាន​ឲ្យដឹងថា នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ព្យុះមួយ​ដែលមានឈ្មោះថា កុំប៉ាស៊ូ នឹងចូលមកកោះហាយ ណាំ បន្ទាប់មកចូលខេត្តវិញប្រទេសវៀតណាម និងចុងក្រោយថយឥទ្ធិពលជាវិសម្ពាធមកលើប្រទេសឡាវ។

ដោយឡែកក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវបណ្ដាឥទ្ធិពលមាន៖

– នៅថ្ងៃទី១៣-១៤ ខែតុលា ឥទ្ធិពលពីជ្រលងនៃព្យុះ KOMPASU 2118 ក្នុងកម្រិតមធ្យម។
– នៅថ្ងៃទី១៥-១៧ ខែតុលា ឥទ្ធិពលមូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាបភ្ជាប់ជាមួយវិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិនខាងត្បូង។
– នៅថ្ងៃទី១៨-១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិននឹងរំកិលចុះមកក្រោម មកដល់ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជាយើង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
– សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
– សីតុណ្ហភាព អតិបរមា មានពី ២៩ទៅ៣១°C
– តែនៅថ្ងៃទី១៣-១៤ ខែតុលា នឹងអាចមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ និងមានខ្យល់កន្ត្រាក់ក្នុងល្បឿនមធ្យមជាអាទិ៍ខេត្ត៖ ប៉ៃលិន, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល, តាកែវ, ​ព្រៃវែង, និងរាជធានីភ្នំពេញ។

២.បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
– សីតុណ្ហភាពអប្បបរមា មានពី ២១ទៅ២៣°C
– សីតុណ្ហភាពអតិបរមា មានពី ២៩ទៅ៣១°C
– អាចនឹងមានខ្យល់ភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម។

៣.តំបន់មាត់សមុទ្រ៖
– សីតុណ្ហភាពអប្បបរមា មានពី ២២ទៅ២៤°C
– សីតុណ្ហភាពអតិបរមា មានពី ២៨ទៅ៣០ °C
– អាចនឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន។ តែនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា អាចមានភ្លៀងច្រើននិងមានខ្យល់កន្ត្រាក់ក្នុងល្បឿនខ្លាំងនិងរលកសមុទ្រខ្ពស់មានជាអាទិ៍ខេត្ត៖ កោះកុង, ព្រះសីហនុ, កំពត, កែប ៕

Advertisement
Advertisement