Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យចំនួន ៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កាលពីយប់ ថ្ងៃទី​១១ ​ខែ​តុលា​ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលដោយ លោក ពេញ ពិសិដ្ធ ព្រះរាជ្ញអជ្ញារងនៃសាលាដំបូងខេត្ត បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចខាងក្រោយកាសុីណូហួយហ័រ ស្ថិតក្នុងក្រុម១១ ភូមិ១ សង្កាត់លេខ២ ក្រុង-ខេត្ដព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ZHANG HONG YOU ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុមទី២១ ភូមិ៤ សង្កាត់លេខ៣ ក្រុង-ខេត្ដព្រះសីហនុ។

នៅពេលឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ២៦កញ្ចប់, ម្ស៉ៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន ១១កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទម៉្សៅ(MDMA) ចំនួន ០១កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទទឹក(MDMA)ចំនួន ០៤ដប, ថ្នាំគ្រាប់អក្សWY មេតំហ្វេតាមីន ចំនួន ០៣កញ្ចប់, ទូរសព្ទ័ចំនួន ០២គ្រឿង។

បន្ទាប់ពីសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលើ និងធ្វើការសាកសួររួចមក នៅវេលាម៉ោង២៣:៥០នាទី ថ្ងៃខែឆ្នាំដដែល ក៏ឈានដល់ការឆែកផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ បន្ថែមទៀត។

ជនសង្ស័យរួមមាន៖

ទី១-ឈ្មោះ CHEN JING HUAI ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ទី២-មានឈ្មោះ CHEN GUO FENG ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ក្រុម២១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៥កញ្ចប់, រុក្ខជាតិក្រៀមសង្ស័យជាសារធាតុចំនួន ០១កញ្ចប់, ម្សៅក្រាមសង្ស័យជាសារធាតុចំនួន ១២កញ្ចប់, ថ្នាំគ្រាប់អក្សWY មេតំហេ្វតាមីនចំនួន ១៣កញ្ចប់, ថ្នាំញៀនអ៉ិចស្តាសុីប្រភេទទឹក(MDMA) ចំនួន ០២ដប, ថ្នាំញៀនអ៉ិចស្តាសុី ប្រភេទម៉្សៅ(MDMA) ចំនួន ០២កញ្ចប់, ម្សៅក្រាមពណ៌ប្រផេះសង្ស័យជាសារធាត់ញៀនចំនួន ០១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំចំនួន ០២គ្រឿង, ទូរសព្ទ័ចំនួន ០១គ្រឿង។

ហើយកាលពីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ដោយជនសង្ស័យឈ្មោះ ZHANG HONG YOU បានបន្តសហការណ៍ ជាមួយកម្លាំងជំនាញ ហើយបាននាំទៅឆែកឆេបន្ទប់ស្នាក់នៅមួយកន្លែងស្ថិតនៅក្រុម១១ ភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀត មានឈ្មោះ LU JIAN MIN ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រកដ។

សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន៖ ម្ស៉ៅក្រាមសង្ស័យជាសារធាតុញៀនចំនួន ០៧កញ្ចប់, ទូសព្ទ័ចំនួន ០២គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ រួមទាំងវត្ថុតាងខាងលេី ត្រូវបាននគរបាលជំនាញកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ​ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

ដោយ ដែនសមុទ្រ

Advertisement
Advertisement