Connect with us

Hi, what are you looking for?

ក្នុងស្រុក

មន្ត្រីចូលនិវត្តន៍ ៣រូប នៃនាយកដ្ឋាននគរបាលការពារព្រំដែនគោក ទទួលបានកាដូរអនុស្សាវរីយ៍ និង ថវិកា ពីអគ្គស្នងការនគរបាលជាតិ

_

ភ្នំពេញ – ដោយទទួលបានការណែនាំពី ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ែនវិបុល អគ្គស្នងការរង និងជាប្រធាននាយកដ្ឋាមនបុគ្គលិក នៃអគ្គស្នងការនគរបាលជាតិ កាលពីព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ នៅនាយកដ្ឋាននគរបាលការពារព្រំដែនគោក មានរៀបចំពិធី សំណេះសំណាលថ្លែងអំណរគុណ ជាមួយនាយនគរបាលជាតិដែលចូលនិវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក ។

_

ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ បានថ្លែងអំណរគុណ ក៏ដូចជាការដឹងគុណចំពោះមន្ត្រីដែលបានបំពេញភារកិច្ចនៅក្នុងនាយកដ្ឋានការពារព្រំដែនគោក សាម សែសិបឆ្នាំកន្លងមកនេះ ទោះបីលោកបានចូលនិវត្តន៍មែន តែលោកមិនឯកោ អង្គភាពមិនបានបំភ្លេចគាត់ អង្គភាពនៅតែបន្តទំនាក់ទំនង អង្គភាពនៅតែបន្តសុំយោបល់ប្រឹក្សាដល់អង្គភាព ។ ម្យ៉ាងទៀតយើងត្រូវបន្តយកចិត្តទុកដាក់ចំពោះមន្ត្រីបន្តវេន ពីមន្ត្រីដែលចូលនិវត្តន៍ ដោយយើងត្រត្រូវបណ្តុះបណ្តាលមន្ត្រីបន្តវេនពីចម្ងាយ ដើម្បីត្រៀមអនុវត្តការងារបន្តឱ្យទទួលបានជោគជ័យ ប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ហើយនេះគឺជាគោលការណ៍ ក៏ដូចជាការណែនាំរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលឯកឧត្តមតែងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការកសាង​ធនធានមនុស្សនៅក្នុងជួរកងកម្លាំងនគរបាលជាតិយើង ។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯក លៀង ភារម្យ និងលោកអនុប្រធាននាយកដ្ឋាន លោកនាយនាយរងការិយាល័យ បាននាំយក កាដូរអនុស្សាវរីយ៍ និងថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្តល់ជូនមន្ត្រីចូលនិវត្តន៍ ចំនួន៣រូប ក្នុងនោះ

1- លោកឧត្តមសេនីយ៍ទោ សំរិទ្ធ ណារ៉េត អនុប្រធាននាយកដ្ឋាន ទទួលបានកាដូរអនុស្សាវរីយ៍ និង ថវិកា ១លានរៀល

2- លោកវរសេនីយ៍ទោ ស៊ឹម យឹមរ៉ា នាយរងការិយាល័យ ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា 50ម៉ឺនរៀល

3- លោកវរសេនីយ៍ទោ ឈិន មៀច នាយរងការិយាល័យ ទទួលបានកាដូរអនុស្សាវរីយ៍ និងថវិកា 50ម៉ឺនរៀល ដែលសរុបការចំណាយរួមអស់ ៣លាន ២សែនរៀល ៕

Advertisement
Advertisement