Connect with us

Hi, what are you looking for?

ក្នុងស្រុក

រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋភាគីស្តីពីការអភិរក្សជីវៈចម្រុះ និងអេកូឡូស៊ី

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ភ្នំពេញ – រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ នៅព្រឹកថ្ងៃទី១៣ ខែតុលា បានដឹកនាំ ប្រតិភូកម្ពុជាចំនួន៥០រូបមកពីក្រសួងពាក់ព័ន្ធចូលរួមក្នុងកិច្ចប្រជុំថ្នាក់កំពូលនៃរដ្ឋភាគីអនុញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ ។ កិច្ចប្រជុំនេះត្រូវបានធ្វើឡើងតាមប្រព័ន្ធអ៊ិនទ័រណិត។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន

ទីភ្នាក់ងារព័ត៌មានរបស់រដ្ឋ អា.កា.ប៉េ. បានផ្សាយថា កិច្ចប្រជុំនេះផ្តោតជាពិសេសទៅលើការលើកកំពស់ការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី (ការកសាងអនាគតរួមគ្នាសម្រាប់ជីវិតទាំងអស់នៅលើផែនដី)។

ប្រភពដដែលបានបន្តថា កិច្ចប្រជុំនេះបានផ្តោតទៅលើបញ្ហាគន្លឹះសំខាន់ៗបីចំណុចពាក់ព័ន្ធនឹងការអភិរក្សជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ។

« ១. ការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសម្រាប់ជាមធ្យោបាយដល់ការធានាបាននូវអាហារ សុខភាព ការងារ ពាណិជ្ជកម្ម និងការអប់រំ។ ២.ការផ្សាភ្ជាប់រវាងថវិកា និងការកសាងសមត្ថភាពដើម្បីកម្ពស់ប្រព័ន្ធអេកូឡូស៊ី និង ៣. ការលើកកម្ពស់សកម្មភាព និងគំនិតផ្តួចផ្តើមក្នុងការអនុវត្តរួមគ្នារវាងជីវៈចម្រុះ ការប្រែប្រួលអាកាសធាតុ និងដី-សមុទ្រ»។ នេះបើយោងតាមគេហទំព័ររបស់អា.កា.ប៉េ.។

គួរជម្រាបជូនផងដែរថា កិច្ចប្រជុំនេះ គឺជាកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នៃសន្និសីទកំពូលរដ្ឋជាភាគី លើកទី១៥ នៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវចម្រុះ (CBD-COP 15)៕

ដោយ៖ ហេង ឌីម៉ង់

Advertisement
Advertisement