Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនមេខ្យល់៧នាក់ និងពលករប្រមាណ១៣០នាក់ បម្រុងឆ្លងដែនទៅថៃ

ពលករកម្ពុជាដែលបម្រុងឆ្លងដែនទៅប្រទេសថៃ

បាត់ដំបង – មេខ្យល់៧នាក់ និងពលករប្រមាណ១៣០នាក់ បម្រុងឆ្លងដែនទៅថៃ ត្រូវសមត្ថកិច្ចចុះបង្ក្រាប ក្រោយពីធ្វើការឆែកឆេរផ្ទះសំណាក់ នៅស្រុកកំរៀងចំនួន៥ទីតាំង កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មុនពេលពួកគេប្រុងឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់។

ពលករកម្ពុជាដែលបម្រុងឆ្លងដែនទៅប្រទេសថៃ

លោក ម៉ង់ ស៊ី មេបញ្ជាការនគរបាលការពារព្រំដែនគោក វរ:សេនាតូច៨១៩ បានប្រាប់ថា ក្រោយមានសេចក្ដីរាយការណ៍ហើយនោះ លោក និងកម្លាំងចម្រុះបានចុះធ្វើការបង្ក្រាបពលករខ្មែរដែលបានមកស្នាក់នៅតាមផ្ទះសំណាក់ចំនួន០៥ទីតាំងផ្សេងគ្នាដោយសង្ស័យថា ពួកគេប្រុងឆ្លងដែនទៅរកការងារធ្វើដោយខុសច្បាប់នៅទឹកដីប្រទេសថៃ។

របាយការណ៍ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួន មានមនុស្សចំនួន១៣០នាក់ ក្នុងនោះ៧នាក់ សង្ស័យជាមេខ្យល់នាំពលករឆ្លងដែនដោយខុសច្បាប់។

ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួននិងសាកសួរ គឺមានមនុស្ស១២៣នាក់ បានសារភាពថា ពួកគេពិតជាបម្រុងឆ្លងដែនទៅរកការងារធ្វើនៅប្រទេសថៃពិតប្រាកដមែន។ ចំណែកជនសង្ស័យចំនួន៧នាក់ ដែលសមត្ថកិច្ចសង្ស័យថា ជាមេខ្យល់ ត្រូវសាកសួរបន្ត។

_

ហើយពលករទាំង១២៣នាក់ ក្រោយពីសាកសួរចប់ កម្លាំងជំនាញធ្វើការអប់រំណែនាំ រួចក៏បញ្ជូនពួកគេទៅមណ្ឌលចត្តាឡីស័ក ដើម្បីធ្វើតែស្តរកមេរោគកូវីដ-១៩ ដែលតាបំប្លែងខ្លួនថ្មី នឹងឱ្យពួកគាត់ត្រឡប់ទៅស្រុកកំណើតវិញ ៕

Advertisement
Advertisement