Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រុមហ៊ុនសាប៊ូលីប៉ាយ ផ្តល់សាប៊ូ និងម៉ាស់ ដល់មន្ទីរអប់រំយុវជននិងកីឡាខេត្តរតនៈគីរី

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រុមការងាររបស់ក្រុមហ៊ុនសាប៊ូលីប៉ាយ បាននាំយកសាប៊ូ ក៏ដូចជាសម្ភារៈទប់ស្កាត់ជំងឺកូវីដ១៩ មួយចំនួន ប្រគល់ជូនមន្ទីរអប់រំយុវជន និងកីឡាខេត្តរតនៈគីរី សម្រាប់ប្រើប្រាស់ និងចែកបន្តដល់ វិទ្យាល័យ អនុវិទ្យាល័យនៅក្នុងខេត្តដែលកំពុងបើកដំណើរការឡើងវិញ ដោយអនុវត្ត នូវវិធានការ SOP ដែលបានដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា។

ក្រុមហ៊ុនសាប៊ូលីប៉ាយផ្តល់សាប៊ូដល់មន្ទីរអប់រំខេត្តរតនគិរី

ក្នុង ឱកាសនោះ លោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តរតនៈគីរី បានមានប្រសាសន៍ថា អំណោយ របស់ក្រុមហ៊ុនសាប៊ូលីប៉ាយ នៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់ក្នុង​ការចូលរួមអនុវត្តន៍ នូវវិធានការរបស់រាជរដ្ឋាភិបាល ទប់ស្កាត់នឹងជំងឺកូវីដ១៩ ៣កុំ ៣ការពារ។

សម្រាប់សម្ភារៈទាំងនេះ មន្ទីរនឹងយកទៅ​ចែកជូនដល់សាលារៀន​ទៅតាមតម្រូវការចាំបាច់ ជាពិសេស សម្រាប់ប្អូនៗសិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ និងមានសុខភាពល្អ ពីព្រោះបានលាងសម្អាតដៃជាប្រចាំ៕

_

_

Advertisement
Advertisement

Facebook

អត្ថបទទាក់ទង

error: Content is protected !!