Connect with us

Hi, what are you looking for?

ក្នុងស្រុក

សាលាអនុគណស្រុកខ្សាច់កណ្តាល រៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ

កណ្តាល – នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សាលាអនុគណស្រុកខ្សាច់កណ្តាល បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យបូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប០៩ព្រះវស្សា នៃការសោយទិវង្គត របស់ព្រះអង្គ (១៥ តុលា ២០១២ – ១៥ តុលា ២០២១)។

កម្មវិធីនេះប្រារព្ធធ្វើនៅវត្តព្រះវិហារសួគ៌ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះឃោសធម្ម លន់ សុគន្ធា ព្រះរាជាគណៈថ្នាក់ទោ ព្រះវិន័យធរគណខេត្តកណ្តាល និងជាព្រះអនុគណស្រុកខ្សាច់កណ្តាល ព្រមទាំងមានការចូលរួមពីព្រះមន្ត្រីសង្ឃ ព្រះចៅអធិការទាំង៤២ វត្ត ក្នុងស្រុកខ្សាច់កណ្តាល សមាជិកក្រុមប្រឹក្សាឃុំ មេភូមិវិហារសួគ៌ លោកអាចារ្យ គណៈកម្មការវត្តផងដែរ៕

អត្ថបទ៖ សុខ នឿន

Advertisement
Advertisement