Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ អញ្ជើញទទួលសម្ភារៈពេទ្យពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)

ព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញទទួលអំណោយមនុស្សធម៌ពីសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានឧបត្ថម្ភសម្ភារៈពេទ្យចំនួន ១៥០កេស ដើម្បីរដ្ឋបាលខេត្ត ប្រើប្រាស់បំរើឱ្យវិស័យសុខាភិបាលក្នុងខេត្តព្រះសីហនុ ពិសេសក្នុងប្រតិបត្តិការនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ នៅខេត្តព្រះសីហនុ ។

ទន្ទឹមនឹងនោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលបាននាំយកអំណោយមនុស្សធម៌ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្ត ដែលកំពុងត្រូវការចាំបាច់ ហើយសកម្មភាពនេះជាការចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានចូលរួមគ្រប់សកម្មភាពមានដូចជា ការចាក់វ៉ាក់សាំង ការកៀរគររកសម្ភារៈ ឧបករណ៍ជួយព្យាបាលអ្នកជំងឺកូវីដ-១៩ និងការតាមដានស្រាវជ្រាវ នេះជាវឌ្ឍនភាព នៃភាពជោគជ័យរបស់រាជរដ្ឋាភិបាល ដែលមានចំណែករបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement