ភ្នំពេញ – យោងតាមសេចក្តីជូនដំណឹងមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលចេញផ្សាយនៅរសៀលថ្ងៃទី១៧ ខែតុលា បានសម្រេចលើកលែកកាតព្វកិច្ច បង្ហាញបណ្ណចាក់វ៉ាក់សាំង ចំពោះកុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ រាល់ពេលចេញចូលសាលារៀន។
រដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ថា តាមរយៈការតាមដានត្រួតពិនិត្យ និងវាយតម្លៃជាប់ជាប្រចាំ ខ្លួនសង្កេតឃើញថា កុមារ និងយុវវ័យមានអាយុក្រោម១៨ឆ្នាំមិនមែនជាក្រុមហានិភ័យដែលមានការចម្លងសកម្ម ប៉ុន្តែ គឺជាក្រុមដែលងាយរងគ្រោះពីការចម្លងជំងឺកូវីដ-១៩។
សូមជូនសេចក្តីណែនាំ៖