Connect with us

Hi, what are you looking for?

ក្នុងស្រុក

ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពាក់ព័ន្ធករណីគ្រឿងញៀន

ព្រះសីហនុ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ សហការណ៍ជាមួយប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងតាព្រហ្ម កាលពីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសី​ហនុ ពាក់ព័ន្ធករណីគ្រឿងញៀន។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ យូ រី (ហៅ ដូច) ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិបឹងតាស្រី ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។​

សមត្ថកិច្ចបានដកវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនចំនួន ៦កញ្ចប់តូច និងទូរស័ព្ទមួយគ្រឿង។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ កំពុងចាត់ការតាមនិតិវិធី៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement