Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យម្នាក់លួចម៉ូតូនៅក្រុងព្រះសីហនុ ចាប់បាននៅស្រុកព្រៃនប់

ព្រះសីហនុ៖ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកព្រៃនប់ កាលពីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ បានឃាត់ខ្លួនជនសង្សយ័ម្នាក់ នៅចំណុចឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាព លួចម៉ូតូប្រជាពលរដ្ឋ ចំណុចផែរូយ៉ាល់ ក្រុងព្រះសីហនុ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ចែត វុទ្ធី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

សមត្ថកិច្ចបានដកហូតវត្ថុតាង៖ ម៉ូតូ ០១គ្រឿង ម៉ាក Zoomer X ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1S-5056 (ផលនៃអំពើលួច)។

បច្ចុប្បន្នជនសង្ស័យ ខាងលើ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំពុងចាត់បន្តតាមនិតិវិធី៕ ដោយ ដែនសមុទ្រ

Advertisement
Advertisement