Connect with us

Hi, what are you looking for?

ក្នុងស្រុក

អ្នកអាជីវករផ្សារសាមគ្គីខេត្តកំពតសប្បាយចិត្តដែល ឯកឧត្តម ម៉ៅ ធនិន មកសួរសុខទុក្ខ

ឯកឧត្តម ម៉ៅ ធនិន ចុះសួរសុខទុក្ខអាជីវករ

កំពត – កាលពីព្រឹកថ្ងៃចន្ទ (១៨ ខែ តុលា) ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះមកផ្សារសាមគ្គីនៃទីរួមខេត្តកំពត ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត ដើម្បីសាកសួរសុខទុក្ខ អាជីវករក្នុងផ្សារសាមគ្គី។

ឯកឧត្តម ម៉ៅ ធនិន ចុះសួរសុខទុក្ខអាជីវករ

ក្នុងគ្រានោះ ឯកឧត្តម អភិបាលខេត្ត បានណែនាំដល់អ្នកទទួលម៉ៅការភាស៊ីទាំងអស់ មិនត្រូវយកលុយភាស៊ីលលើសកំណត់ដែលមានចែងនៅក្នុងសៀវភៅបន្ទុកនោះទេ ហើយជាពិសេសនោះគឺមិនត្រូវយកភាស៊ីចំពោះជនដែលមានវ័យចាស់ជរា ចាប់ពីអាយុ៦០ឆ្នាំឡើងទៅ និងកូនក្មេងវ័យតូចៗ ដែលគ្រាន់តែមកលក់បន្លែបង្ការ ត្រីសាច់ បន្តិចបន្តួចនោះឡើយ។

ក្នុងឱកាសនោះ ក្រុម​អាជីវករក៏​បានសំណូមពរមួយចំនួនដល់ឯកឧត្តមអភិបាល​ខេត្ត​ឲ្យ​ជួយដោះស្រាយជូនពួកគាត់ ហើយឯកឧត្តមព្រមទទួលការស្នើសុំរបស់អាជីវករក្នុងករណីមួយចំនួន ព្រមទាំងបានជូនថវិកាមួយចំនួនដល់លោកតា លោកយាយផងដែរ។

_

_

រំលឹកផងដែរថា ឯកឧត្តម ម៉ៅ ធនិន បានប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ សុខ នឿន

Advertisement
Advertisement