Connect with us

Hi, what are you looking for?

ជីវិតកម្សាន្ត

យុវជនសន្តិភាពអាស៊ាន-កម្ពុជា-ន័រវែស ស្ម័គ្រចិត្តធ្វើសកម្មភាពសម្រាប់ការអប់រំកុមារនៅកម្ពុជា

_

(ក្រុងម៉ាន់ដាល, ន័រវែស) – ទោះបីជាស្ថិតក្រោមអាកាសធាតុត្រជាក់ខ្លាំងនៅប្រទេសន័រវែសក្តី ក៏យុវជនស្ម័គចិត្តខ្មែរ-ន័រវែសមួយក្រុម នៃសមាគមសន្តិភាពពិភពលោក អាស៊ាន-កម្ពុជា-ន័រវែស កាលពីថ្ងៃអាទិត្យទី១៧ ខែតុលា នេះ បាននាំគ្នាចេញក្រៅផ្ទះដើម្បីទៅបេះផ្លែឈើ និងលក់ដើម្បីយកប្រាក់ទៅជួយដល់គម្រោងអប់រំកុមារ នៅក្នុងមាតុភូមិរបស់ពួកគេដែរ។

_

លោក ទឹម ណុប អនុប្រធានសមាគមសន្តិភាពពិភពលោក-អាស៊ាន-កម្ពុជា-ន័រវែស បាននិយាយថា ក្រុមយុវជនស្ម័គ្រចិត្តបានចូលរួមទៅបេះផ្លែប្លប៊័រីលក់យកប្រាក់សន្សំសម្រាប់ជួយឧបត្ថម្ភដល់គម្រោងអប់រំរបស់សមាគមសន្តិភាពពិភពលោក-អាស៊ាន-កម្ពុជា ដើម្បីយកថវិកាមកជួយទ្រទ្រង់ដល់សកម្មភាពបង្រៀនអនឡាញ ក្នុងការធ្វើអំពើល្អជាសកល កសាងធនធានមនុស្ស រួមមាន ការបង្រៀនតាមអនឡាញ នូវមុខវិជ្ជា៣យ៉ាង គឺ ១-មុខបំណិនជីវិត ២-វប្បធម៌ទូទៅ ៣-ភាសាអង់គ្លេស។

បើយោងតាមលោកទឹម ណុប ក្រុមយុវជនដែលបានចូលរួមបេះផ្លែឈើលក់យកប្រាក់ទៅជួយទ្រទ្រង់សកម្មភាពរបស់សមាគមនៅស្រុកខ្មែរនោះ រួមមាន ក. ទឹម ទេវី, ក. ម៉ារ៉ាឌី, ក. នារី, លោកសុខណា, លោកស្រីច័ន្ទ     ណារា និងរូបលោកផ្ទាល់។

លោកទឹម ណុប បានសំដែងនូវចេតនាហ្មតហ្មងរបស់លោកចំពោះសកម្មភាពជួយទ្រទ្រង់សមាគមយ៉ាងដូច្នេះ៖ «ខ្ញុំពេញចិត្តណាស់ដែលបានកើតមកជាកូនខ្មែរ ស្រលាញ់ខ្មែរ ស្រលាញ់អង្គរវត្ត ខ្ញុំប្រាប់កូនៗអោយគោរពស្រលាញ់ រក្សាព្រះពុទ្ធសាសនា វប្បធម៌ សិល្បៈ ប្រពៃណីយ៍ខ្មែរ ហើយតាំងចិត្តជួយសមាគមអោយអស់ពីសមត្ថភាព និងលទ្ធភាពដែលអាចធ្វើទៅបាន។»

ស្របពេលជាមួយគ្នានេះ កញ្ញា ទឹម ទេវី ប្រធានក្រុមយុវតីរបស់សមាគមនៅប្រទេសន័រវែស បានថ្លែងថា ទោះកញ្ញាមមាញឹកក្នុងការងារផ្ទាល់ខ្លួនក៏ដោយ ក៏កញ្ញាមានចិត្តសប្បាយរីករាយក្នុងការមកជួយបេះផ្លៃប្លប៊័រីដើម្បីលក់យកលុយសម្រាប់ការចូលរួមចំណែកជួយទ្រងទ្រង់ដល់គម្រោងអបរំកុមាររបស់សមាគមនៅកម្ពុជា និងអាស៊ាន។

_

បើយោងតាមរបាយការណ៍ប្រចាំខែកញ្ញារបស់សមាគម ការបង្រៀនតាមអនឡាញនេះមានគោលបំណង ផ្តល់ចំណេះដឹងដល់កុមារកម្ពុជា អាស៊ាននិងនៅទូទាំងពិភពលោក អោយបានយល់ពីបំណិនជីវិត វប្បធម៌ទូទៅ សិល្បៈរបាំបុរាណ​និងប្រពៃណីខ្មែរ និងភាសាបរទេស។ របាយការណ៍ដដែល បានបញ្ជាក់ថា ក្រៅពីការបង្រៀនភាសាអង់គ្លេសនាពេលបច្ចុប្បន្ន សមាគមមានគម្រោងបង្រៀនភាសាន័រវែសដល់សិស្សសាលាគោលដៅនៅខេត្តព្រះសីហនុ និងមានសិស្សតាមបណ្តាខេត្តផ្សេងៗទៀត ។ ជាក់ស្តែងគម្រោងអប់រំតាមរយៈការបង្រៀនតាមអនឡាញនេះ បានទទួលការចាប់អារម្មណ៍ពីសំណាក់ប្រជាជននៅក្នុងខេត្តចំនួន៧ គឺខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តព្រះវិហារ ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តរតនគិរី និងរាជធានីភ្នំពេញ៕

ដោយ៖ ចេង ច័ន្ទណារា

Advertisement
Advertisement