Connect with us

Hi, what are you looking for?

Uncategorized

ក្លឹប​ភ្នំ​ពេញ​ក្រោ​នឈ្នះ​ពាន​គ្រូបង្វឹក និងកីឡា​ករ​ល្អ​ជាងគេ​

(ភ្នំពេញ) – យោង​តាម​ផេ​កផ្លូវការ​របស់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC​) បានឱ្យ​ដឹង​ថា លោក ស៊ុំ វណ្ណា គ្រូបង្គោល និងកីឡា​ករ Timothy Chiemerie Okereke នៃ​ក្លឹប​ភ្នំ​ពេញ​ក្រោ​នបាន​ឈ្នះ​ពានរង្វាន់​គ្រូបង្វឹក​ល្អ និងកីឡា​ករ​ល្អ​ជាងគេ​ប្រចាំខែ​កុម្ភៈ ឆ្នាំ២០២០ ដែល​ពិធី​ប្រគល់ និង​ទទួល​ពានរង្វាន់​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​កីឡដ្ឋាន Smart RSN ភ្នំ​ពេញ​ក្រោ​ន កាល​ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។

ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​គ្រូបង្វឹក និង កីឡាករ​ល្អ​ជាងគេ ប្រចាំខែ​កុម្ភៈ ឆ្នាំ២០២០ ដោយ​លោក ឈី កុល​បុត្រា លេខាធិការ​ប្រតិបត្តិ​ទទួល​ដឹកនាំ​លេខាធិការ​ដ្ឋាន​នៃ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​ប្រគល់​ជួន​ដល់​លោកគ្រូ ស៊ុំ វណ្ណា និងកីឡា​ករ Timothy Chiemerie Okereke ក្លិប​បាល់ទាត់​ភ្នំ​ពេញ​ក្រោ​ន ដែល​ជាស​មា​ជិ​កនៃ​ក្របខ័ណ្ឌ​លី​គកំពូល​កម្ពុជា ដែល​មាន​ក្រុម​ចូលរួម​ប្រជែង​ជើងឯក សរុប​ចំនួន១៣ក្រុម។

សូម​រម្លឹក​ថា ដោយសារ​វិបត្តិ​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩នេះ ការប្រកួត​លី​គកំពូល​បាន​ផ្អាក​ការប្រកួត​ជាច្រើន​សប្តាហ៍​មក​ហើយ ដោយ​ការប្រកួត​បាន​សម្រាក​បណ្តោះអាសន្ន​ត្រឹម៥សប្តាហ៍ ខណៈ​ភ្នំ​ពេញ​ក្រោ​នកំ​ពុង​ឈរ​នៅ​លេខ១បណ្តោះអាសន្ន ដែល៥ប្រកួត​ឈ្នះ៤ប្រកួត និង​ស្មើ១ប្រកួត មាន១៣ពិន្ទុ​៕

Advertisement
Advertisement