Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនភៀសខ្លួនអាហ្គានីស្ថាន១៥នាក់មកដល់កម្ពុជាហើយដើម្បីត្រៀមទៅកាន់ប្រទេសទី៣

ជនភៀសខ្លួនអាហ្គានីស្ថានដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី១៦វិច្ឆិកា

ភ្នំពេញ : ក្រុមមន្ត្រីបាននិយាយថា ជនភៀសខ្លួនអាហ្វហ្កានីស្ថានចំនួន១៥នាក់ ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ីរបស់អាមេរិក និងក្រុមគ្រួសារ បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាហើយ កាលពីយប់ថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ ដើម្បីស្នាក់នៅបណ្ដោះ អាសន្នត្រៀមទៅកាន់ប្រទេសទី៣ ។

ជនភៀសខ្លួនអាហ្គានីស្ថានដែលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីយប់ថ្ងៃទី១៦វិច្ឆិកា

ការមកដល់របស់ជនជាតិអាហ្វហ្កានីស្ថាននេះ ធ្វើឡើង ក្រោមគោលការណ៍មនុស្សធម៌ ដោយយោងទៅតាមការសម្រេចរបស់រដ្ឋាភិបាលកម្ពុជា កាលពីខែសីហា ឆ្នាំ២០២១ កន្លងទៅបន្ទាប់ពីប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងសភាពវឹកវរ ក្រោយការចូលកាន់កាប់របស់ក្រុមតាលីបង់កាលពីថ្ងៃអាទិត្យទី១៥ សីហា ឆ្នាំ២០២១ ។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វ ហ្គានីស្ថានទាំងនោះ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន និងលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍ ៕
Advertisement
Advertisement