Connect with us

Hi, what are you looking for?

ក្នុងស្រុក

ជនសង្ស័យ៤នាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេចនៅស្រុកកោះអណ្តែង មិនរំខានសមត្ថកិច្ច ប្រហែលជាចង់ស្វាគមន៍លោកស្នងការខេត្តថ្មី

តាកែវ – កាលពីវេលាម៉ោង២១និង២០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ២ នៅក្នុងភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ មានករណីជនសង្ស័យ​ចំនួន៤នាក់ បានធ្វើ​សកម្មភាព​កាប់ប្លន់យកម៉ូតូ​១គ្រឿងបានសម្រេច ដោយ​មិន​បានរំខាន​សមត្ថកិច្ច​នោះឡើយ។

ករណីនេះមាន​ជនរងគ្រោះឈ្មោះ ឈន មករា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ដោយ​នៅ​មុនកើតហេតុជនរងគ្រោះ​បានជិះម៉ូតូ ម៉ាកប៊ីត ពាក់ស្លាកលេខ តាកែវ 1V-9314 និងអ្នករួមដំណើរឈ្មោះ ហេង សុធារី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាសង្សា)។

តាមសម្តី នារីជាសង្សា បានឲ្យដឹងថា នៅមុនពេលកើតហេតុ រូបនាង នឹងជនរងគ្រោះ បានជិះម៉ូតូ ឌុបគ្នាដើរលេង រួចទៅញ៉ាំមីហិរ នៅភូមិដំណាក់ ឃុំពេជសារ លុះដល់វេលាម៉ោងខាងលើរូបនាង នឹងជនរងគ្រោះ បានឌុបគ្នាមកផ្ទះវិញ មកដល់តាមផ្លូវ ជនរងគ្រោះ បានឈប់ម៉ូតូ ចុះបត់ជើងតូច ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន៤នាក់មិនស្គាល់ ជិះម៉ូតូ២គ្រឿង មកតាមពីក្រោយ រួចក៏បានចុះមកកាប់ លើជនរងគ្រោះ ជាច្រើនកាបិត យកម៉ូតូជិះចេញទៅទិសខាងជើងបាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះ រួមនឹងនារីជាសង្សា ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។

ជាមួយ​គ្នា​នេះ ជនរងគ្រោះ​ក៏​បានសំណូមពរទៅលោកស្នងការខេត្តតាកែវថ្មី ដែលទើបនឹងមកកាន់ដំណែង មេត្តាចាត់វិធានការស្រាវជ្រាវ តាមរក ចាប់ជនល្មើសទាំង៤នាក់ខាងលើយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផង៕

Advertisement
Advertisement