Connect with us

Hi, what are you looking for?

ក្នុងស្រុក

សម្តេចតេជោ នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូលអាស៊ានពិសេស​នៅ​ថ្ងៃស្អែក តាមរយៈប្រព័ន្ធវីដេអូ

(ភ្នំពេញ) – យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួង​ការបរទេស​កម្ពុជា​បាន​ឲ្យដឹងថា នៅ​ថ្ងៃទី១៤ ខែមេសា ឆ្នាំ​២០២០​ស្អែក​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពិសេស និង​កិច្ច​ប្រជុំ​កុះពូល​អាស៊ានបូក​បីពិសេស តាមរយៈ​ប្រព័ន្ធវីដេអូ (Video Conference) ដែល​រៀបចំ​ឡើង​នៅ​វិមាន​សន្តិភាព​រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​កម្ពុជា ក្នុងកិច្ច​ប្រជុំ​អាស៊ាននាពេលកន្លងមក

កិច្ច​ប្រជុំ​កំពូល​អាស៊ានពិសេស និង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី​ពិសេស​នេះ នឹង​ផ្តោត​សំខាន់លើ​បញ្ហា នៃ​វីរុស​កូវីដ-១៩ ហើយ​ពេល​នោះ សម្តេច​តេជោ នឹង​ថ្លែង​សុន្ទរកថា​ចំនួន២ ស្តីពី​ផល​ប៉ះពាល់នៃ​កូវីដ​១៩ ទៅ​លើ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម និង​កំណើន​សេដ្ឋកិច្ច​ពិភពលោក ព្រម​ទាំង​ផល​ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៃ​កូវីដ​១៩ ទៅលើ​សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​កិច្ច​ការ​សង្គម ជារួម ដែល​ទាមទារ​កិច្ច​ប្រឹងប្រែង​រួម​គ្នា​ជាអន្តរជាតិប្រកប​ដោយ​ប្រសិទ្ធិភាព និង​ទាន់ពេលវេលា ដើម្បីឆ្លើតប​ទៅនឹង​ការគំរាម​កំហែង នៃកូវីដ១៩នេះ៕

Advertisement
Advertisement