Connect with us

Hi, what are you looking for?

ក្នុងស្រុក

បុរសខ្មែរម្នាក់ សុំទាន​យកលុយ​ទិញដី​៥០ហិកតា ចែក​ជូន​ពលរដ្ឋក្រីក្រ

(ឧត្តរមានជ័យ)​ – សម្រាប់ការងារសប្បុរសធម៌ នៅក្នុងប្រទេសដ៍ក្រីក្រមួយនេះគេកត់សម្គាល់ឃើញភាគច្រើន ត្រូវបានធ្វើតែពួកមហាសេដ្ឋី និងអ្នកនយោបាយតែប៉ុណ្ណោះ ហើយខ្លះក្នុងគោលដៅពាណិជ្ជកម្មទៀតផង ។ ឧទាហរណ៍ឧញ៉ាខ្លះចែកមី ឬក្រណាត់ឲ្យពលរដ្ឋ រួចណែនាំឲ្យជួយទិញមី ឬក្រណាត់របស់ខ្លួន , ចំណែកអ្នកនយោបាយឲ្យសារ៉ុង ឬក្រមាមួយ រួចអន្ទងឲ្យពលរដ្ឋបោះឆ្នោតឲ្យពួកគេជាដើម ។ ខុសតែបុរសខ្មែរម្នាក់ ​នៅខេត្តឧត្តរមានជ័យឈ្មោះ លឹម ភា បែរជាស្វែងរកប្រាក់តាមរយៈរបរសុំទាននៅក្រៅប្រទេស យកលុយមកទិញដី​ធ្វើសប្បុរសធម៌​ដល់ជនក្រីក្រទៅវិញ ។

លោក លឹម ភា អាយុ៤១ឆ្នាំ ជាអ្នកភូមិអូរ​ក្រូច ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យបាន​ថ្លែងប្រាប់ ANN Hot News ថា លោកមានអតីតជាយោធាខ្មែរក្រហម ហើយធ្លាក់ខ្លួនពិការដៃ និងភ្នែកម្ខាងកាលពីឆ្នាំ២០០៤ ក្រោយការធ្វើសមាហរណកម្ម គ្រាដែលលោកទៅជួយដោះមីន​ រំដោះដីជូនពលរដ្ឋ ។ ដោយពិការភាព ទីទ័លមុខរបរគាត់បានសម្រេចចិត្ត​ឆ្លងដែនទៅសុំទាននៅប្រទេសថៃ ហើយបន្ទាប់មកនៅម៉េឡេស៊ី ។

លោកថា ដោយអ្នក​រកស៊ីចងការលុយក្នុងភូមិទុកចិត្ត លោកបានឲ្យក្រុមគ្រួសារ​ចងការប្រាក់គេទិញដីជាបន្តបន្ទាប់ហូតបាន៥០ហិកតា ។ ហើយពេលនេះលោកបានធ្វើការបរិច្ចាគដោយសប្បុរសដល់ពលរដ្ឋក្រីក្រប្រមាណ៣រយគ្រួសារហើយ រួមទាំងការសាងសង់ផ្ទះជូនពួកគាត់ផង ។

បុរសពិការរូបនេះបញ្ជាក់ថា ដោយសារតែភាពក្រីក្រ ការប្រមាថមើលងាយពីសង្គម , នេះហើយជាមូលហេតុដែលលោកត្រូវតែបើកចិត្តធ្វើសប្បុរសធម៌ ពិសេសចំពោះជនក្រីក្រ ក្នុងគោលដៅដើម្បីបន្សាបការប្រមាថពីសង្គម ។ តែយ៉ាងណាក៍ដោយលោកជឿងថា នៅស្រុកខ្មែរមានមនុស្សល្អៗច្រើន  ៕ កែវ រស្មី

 

Advertisement
Advertisement