Connect with us

Hi, what are you looking for?

Uncategorized

មន្រ្តីសហព័ន្ធ​កីឡាបាល់ទាត់កម្ពុជាចំនួន៤រូប ត្រូវ​ព្យួរ​គ្រប់​សកម្មភាព​កីឡាបាល់ទាត់​អស់​មួយ​ជីវិត​

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យដឹងថា អតីត និង​មន្រ្តី​របស់​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា​ចំនួន៤រូប ដែល​រួម​មាន លោក ម៉ៃ តុលា, លោក ទុយ វិច្ឆិកា, លោក ឆាំង ពិសិដ្ឋ និង​លោក គល់ សុភារម្យ ត្រូវ​បាន​ព្យួរ​គ្រប់សកម្មភាព​កីឡាបាល់ទាត់អស់មួយ​ជីវិត។

ចំពោះ​លោក ម៉ៃ តុលា ត្រូវ​បញ្ជូន​សំណុំ​រឿង​ប្រព្រឹត្ត​អំពើ​ពុករលយយ​ទៅ​តុលាការ​មាន​សមត្ថកិច្ច ដើម្បី​ចាត់វិធានការ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ចំពោះ​រឿង​រ៉ាវ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ព្យួរ​សកម្មភាព​កីឡា​អស់​មួយ​ជីវិត​របស់​អតីត និង​មន្រ្តីសហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជានេះ នៅ​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​បញ្ជាក់ថា ពួក​គេ​មួយ​ចំនួន​បាន​ប្រព្រឹត្ត​កំហុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​នឹង​ក្រម​សីលធម៌ និង​វិន័យ​របស់​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជា៕

Advertisement
Advertisement