Connect with us

Hi, what are you looking for?

ក្នុងស្រុក

លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ត្រូវ​ចាប់ខ្លួន​កាលពីល្ងាចមិញ

(ភ្នំពេញ) – លោក ម៉ៃ តុលា អតីត​អគ្គលេខាធិការ​រង​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ត្រូវ​បាន​កម្លាំង​កង​រាជអាវុធហត្ថ​ធ្វើ​ការ​ឃាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃទី៧ ខែឧសភា ម្សិលមិញ​នេះ បន្ទាប់មក​ក៏​បាន​បញ្ជូនទៅ​កាន់អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ការ​ចាប់​ខ្លួន​លោក ម៉ៃ តុលា នេះ ត្រូវ​​គេមើល​ឃើញថា បានធ្វើ​ឡើង​បន្ទាប់ពី​សហព័ន្ធកីឡា​បាល់ទាត់​កម្ពុជាបាន​សម្រេចព្យួរ​មន្រ្តី​ និង​អតីត​មន្រ្តីរបស់ខ្លួនចំនួន៤រូប ក្នុង​នោះ​ក៏​មាន​លោក ម៉ៃ តុលា មិន​ឲ្យ​ពាក់ព័ន្ធនឹង​វិស័យ​កីឡា​បាល់ទាត់អស់​មួយ​ជីវិត ដោយ​ពី​មាន​ការ​រកឃើញ​ថា ពួក​គេ​មាន​ពាក់ព័ន្ធនឹង​ការ​កឹប​កេង​ប្រាក់​ក្នុង​ការ​រៀបចំ​ការ​ប្រកួត​បាល់ទាត់ Tiger Street football តាំងតែពីឆ្នាំ២០១៣ រហូត​មក​ដល់​ឆ្នាំ​២០១៩។

តាម​ការ​បញ្ជាក់របស់លោក កែវ សារ៉េត អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា ក្នុង​សន្និសីទ​សារព័ត៌មាន​ដែលធ្វើ​ឡើង​កាលពីពេលថ្មីៗនេះ​បាន​បញ្ជាក់ថា ចំនួនទឹក​ប្រាក់​ដែល​ត្រូវ​កឹបកេងនោះ គឺមាន​ប្រមាណជា ៣០ភាគរយ ឬ​ក៏​ស្មើ​នឹង​ជិត ៦ម៉ឺន​ដុល្លារ​អាមេរិក៕

Advertisement
Advertisement