Connect with us

Hi, what are you looking for?

ក្នុងស្រុក

៣សប្ដាហ៍​នៃ​ខែឧសភា​នេះ មាន​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ចេញ​ដើរកម្សាន្ត​ជិត៤សែន​នាក់​

(ភ្នំពេញ​) – លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ឲ្យដឹង​ថា ក្នុងរយៈពេល៣សប្ដាហ៍ ចាប់ពី​ថ្ងៃទី៤​-២៤ ខែឧសភា ឆ្នាំ២០២០នេះ មាន​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ចំនួន ៣៩៨,០៩៩នាក់ បាន​ធ្វើដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូទាំង​ប្រទេស ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៩០,៩២២នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៧,១៧៧នាក់។

លោក​ថា ក្នុង​សប្តាហ៍​ទី៣ ចាប់ពី​ថ្ងៃទី១៨​-២៤ ខែឧសភា ភ្ញៀវ​ទេសចរ​ដែល​បាន​ធ្វើដំណើរ​កម្សាន្ត​ចំនួន​សរុប ១៤១,៥៥៨នាក់ ប៉ុន្តែ​ថយ​ចុះ​ប្រមាណ ៧% បើ​ធៀប​នឹង​សប្ដាហ៍​ទី២ នៃ​ខែឧសភា​ដូចគ្នា​នេះ​៕

Advertisement
Advertisement