អន្តរជាតិ : កាសែត The New York Times បានផ្សាយថា រដ្ឋាភិបាលអាមេរិក ពិពិចារណាបណ្ដេញនិស្សិតចិនរាប់ពាន់នាក់ពីទឹកដីរបស់ខ្លួន តាមរយៈការបញ្ចប់ទិដ្ឋាការរបស់ពួកគេ រឿងលួចព័ត៌មានឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំង ។
លោក ម៉ៃ ប៉ុមប៉េអូ រដ្ឋមន្ត្រីការបរទេសអាមេរិកបានប្រាប់ក្រុមអ្នកកាសែត នាថ្ងៃទី២៩ឧសភានេះថា អាមេរិក នឹងមានចំណាត់ការដើម្បីបង្ការការលួចព័ត៌មានពីសំណាក់និស្សិតចិន។
លោកថា និស្សិតមិនគួរយកសាលារៀនអាមេរិកដើម្បីធ្វើចារកម្មឡើយ។ ដោយលោក ប៉ុមប៉េអូ បញ្ជាក់ថា នេះជាបញ្ហាប្រឈមមួយ ដែលលោក ត្រាំ នឹងមានវិធានការមិនខាន សំដៅធានាថា សិស្សចិនទៅអាមេរិកដើម្បីរៀន មិនមែនតំណាងឲ្យបក្សកុម្មុយនីស្តចិនទេ ៕