Connect with us

Hi, what are you looking for?

ក្នុងស្រុក

ក្រសួងកសិកម្ម​ចេញ​វិធានការ​ទប់ស្កាត់ជំងឺ​ផ្តាសាយ​បក្សី ខណៈខេត្ត​ភាគ​ខាង​ត្បូង​វៀតណាម​កំពុង​ផ្ទុះ​ជំងឺនេះ

(ភ្នំពេញ)៖ ខណៈខេត្ត​ត្រាវិញ ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​ ត្រូវ​គេ​រាយ​ការណ៍​មក​ថា កំពុង​តែ​ផ្ទុះ​ឡើងនូវ​ជំងឺ​ផ្តាសាយ​បក្សី (A/H5N1) ហើយ​មាន​សត្វ​មាន់ប្រមាណជាង​៥ម៉ឺនក្បាល​ត្រូវ​កម្ទេច​នោះ នៅ​ថ្ងៃទី១៨ ខែកុម្ភៈ នេះ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​កម្ពុជា បាន​ចេញ​សារា​ចរណែនាំ​ភ្លាមៗដល់​នាយកដ្ឋាន​ពាក់ព័ន្ធ​ឲ្យ​ទប់ស្កាត់​ការ​រាលដាល​នៃជំងឺនេះចូល​ប្រទេស​កម្ពុជា។

ក្នុងនោះ មន្រ្តីពាក់ព័ន្ធ​ត្រូវ​ពង្រឹង​ការ​ទប់ស្កាត់​ការ​នាំ​ចូល​បក្សី និង​ផលិតផល​ពីបក្សី​ខុស​ច្បាប់ ដែល​ឆ្លង​កាត់តាម​ច្រកព្រំដែន តាម​អាកាស​យានដ្ឋាន​អន្តរជាតិ កំពង់ផែ និង​ពី​ខេត្ត​មួយ​​ទៅ​ខេត្ត​មួយ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់ក្រោមជាតិ ជាពិសេស​សមត្ថកិច្ច​ច្រក​ចេញ-ចូល​តាម​ព្រំដែន។

ក្នុងករណី​មិន​អនុវត្ត​ត្រឹម​ត្រូវ ឬ​មាន​ការ​ថ្លោះ​ធ្លោយ​ដោយ​ប្រការ​ណា​មួយ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​ដូចជា​ការិយាល័យផលិតកម្ម និង​បសុព្យាបាល​រាជធានី-ខេត្ត ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ចំពោះ​មុខ​ច្បាប់។

ខាងក្រោមនេះ គឺជា​វិធានការ​ទាំង៩ចំណុច ដើម្បីធ្វើការទប់ស្កាត់ការរាលដាល នៃជំងឺផ្តាសាយបក្សី ដែលចេញ​ដោយ​​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ៖

Advertisement
Advertisement