Connect with us

Hi, what are you looking for?

ក្នុងស្រុក

អាវុធហត្ថស្រុកគិរីវង្ស ឆ្មក់ករណីដាំកញ្ឆា រឹបអូស​បាន​ជាង​១៥០គីឡូក្រាម

(តាកែវ)៖ កម្លាំង​កង​រាជអាវុធហត្ថ​ស្រុកគិរីវង្សនៅ​ថ្ងៃអង្គារនេះ ក្រោម​បញ្ជា​ផ្ទាល់ពី​លោក ឡា ឡៃ មេ​បញ្ជា​ការ​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ ក្រោម​ការ​សម្រប​សម្រួល​ពី​ព្រះរាជអាជ្ញាអម​សាលា​ដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​ឆ្មក់បង្រ្កាប​ករណី​លួច​លាក់ដាំកញ្ឆា ស្ថិត​នៅ​ឃុំ​ព្រះបាទ​ជាន់ជុំ ក្នុងស្រុកគិរីវង្ស ដោយ​រឹបអូស​បាន​កញ្ឆា​ក្រៀម និង​សើម​ប្រមាណ​១៥០គីឡូក្រាម។

ក្នុងប្រតិបត្តិការនោះដែរ កម្លាំង​កង​រាជអាវុធហត្ថ​ក៏​បាន​ធ្វើ​ការ​កាប់​បំផ្លាញ​ដើម​កញ្ឆា​ប្រមាណ ១ពាន់ដើម និង​ធ្វើ​ការ​ដុត​កម្ទេច​ចោល​នៅ​ហ្នឹង​កន្លែង​ផងដែរ។

យ៉ាងណាក៏ដោយ ជន​ល្មើស​ដែល​លួច​លាក់​ដាំកញ្ឆា​ខុស​ច្បាប់​នេះ កម្លាំង​មិន​អាច​ចាប់​ខ្លួន​បានទេ ប៉ុន្តែ​កម្លាំង​កំពុងតែធ្វើធ្វើការ​ស្រាវជ្រាវ​ដើម្បី​យក​មក​ផ្តន្ទា​ទោស​ទៅ​តាម​ផ្លូវ​ច្បាប់៕

Advertisement
Advertisement