Connect with us

Hi, what are you looking for?

ក្នុងស្រុក

សប្ដាហ៍​ទី១នៃ​ខែមិថុនា ភ្ញៀវ​ក្នុង​ស្រុក​ជាង ១៥ ម៉ឺន​នា​ក់​ចេញ​ដេីរ​ទស្សនា​ទូទាំង​ប្រទេស​

(ភ្នំពេញ​) ៖ ក្នុង​សប្ដាហ៍​ទី១ នៃ​ខែមិថុនា ឆ្នាំ២០២០នេះ ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ចំនួន ១៥៧,៩៤២ នាក់​បាន​ចេញ​ដេីរ​ទស្សនា​នៅ​តាម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​-អេកូ​ទេសចរណ៍​នៅ​ទូទាំង​ប្រទេស ក្នុង​កំ​ណេីន ២៤.២០​% ធៀប​នឹង​សប្តាហ៍​មុន។ នេះ​បេី​តាម​ការ​បញ្ជាក់​របស់​លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួងទេសចរណ៍។

តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្រ្តី​ថា ក្នុងចំណោម​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ទាំងនេះ ភ្ញៀវ​ជាតិ​មាន​ចំនួន ១៥៤,២៨៦ នាក់ កើនឡើង ២៤.០៧​% ចំណែក​ភ្ញៀវ​បរទេស​ក្នុង​ប្រទេស​វិញ​មាន​ចំនួន ៣,៦៥៦ នាក់ កើនឡើង ៣០.៤៣​%។

ជា​ការ​កត់សម្គាល់ ក្នុង​សប្តាហ៍​កន្លងមក​នេះ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​បាន​ហក់​ឡើង​ខ្ពស់​ជាង​សប្តាហ៍​មុន​ៗ ពិសេស​ខេត្ត​តំបន់ឆ្នេរ​នៅតែ​ជាគោល​ដៅ​ទេសចរណ៍​យ៉ាង​សំខាន់ ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផ្ទៃក្នុង​ច្រើន (ជាង ៥០​% នៃ​ទេសចរ​ផ្ទៃក្នុង​សរុប​)៕

Advertisement
Advertisement